ព័ត៌មានជាតិ
ក្រុងស្ទឹងត្រែងនឹងត្រូវបិទជាបណ្តោះអាសន្នក្រោយផ្ទុះជំងឺកូវីដប្រភេទដែលតា
អាជ្ញាធរខេត្តស្ទឹងត្រែងនឹងបិទក្រុងស្ទឹងត្រែងជាបណ្តោះអាសន្នក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទដែលតាជាបន្តបន្ទាប់។
លោក ម៉ែន តុង នាយករងរដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានប្រាប់នៅរសៀលថ្ងៃទី១៧សីហានេះថា ក្រុងស្ទឹងត្រែងនឹងត្រូវបិទហើយដោយសារមានករណីឆ្លងជំងឺកូវីដ១៩ប្រភេទដែលតា ចំនួន៧នាក់ហើយអ្នកឆ្លងទាំងនោះមានជាប់ពាក់ព័ន្ធទៅនឹងអាជីវករផ្សារនិងក្នុងសហគមន៍។

លោកបានបន្តថា «ជាគោលការណ៍បើកាលណារកឃើញវីរុសដែលតាហើយអ្នកពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងផ្សារនិងមូលដ្ឋានក៏ឆ្លងវីរុសដែលតានេះដែរ។ដូចនេះត្រូវតែបិទក្រុងហើយដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជាបន្តទៀត»។
យ៉ាងណាក៏ដោយ លោកបានបន្តទៀតថាចំពោះការបិទជាផ្លូវការរង់ចាំការសម្រេចរបស់លោកអភិបាលខេត្តនៅល្ងាចនេះ។

លោក បានបន្ថែមថារហូតមកដល់ពេលនេះខេត្តស្ទឹងត្រែងបានរកឃើញមានអ្នកឆ្លងជំងឺដែលតាចំនួន៩នាក់ហើយក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៧៥២នាក់អ្នកជាសះស្បើយចំនួន៤៩៥នាក់ កំពុងសម្រាកព្យាបាលចំនួន២៦១នាក់និងស្លាប់ចំនួន៦នាក់។

បើតាមក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានរុសកូវីដ-១៩ ប្រភេទ ដែលតា (Data) លើពលករត្រលប់ ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរបុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុង សហគមន៍ សរុបទាំងអស់ចំនួន ៤៩៤ ស្ត្រី ២៤៣នាក់ និងបានប៉ះពាល់ដល់បណ្តា ២២ រាជធានី-ខេត្ត លើកលែងតែខេត្តចំនួន៣ ប៉ុណ្ណោះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ៕ ដោយ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


