កូវីដ-១៩
ពលរដ្ឋរស់នៅច្បារអំពៅកំពុងព្រួយបារម្ភពេលឃើញរថយន្តសង្គ្រោះចុះដឹកអ្នកជំងឺកូវីដតាមភូមិ
នៅក្នុងអំឡុងថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈនេះ អ្នករស់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រួយបារម្ភពេលបានឃើញរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ចុះទៅដឹកជញ្ជូនអ្នកឆ្លងជំងឺកូវីដប្លែងថ្មីអូមីក្រុងទាំង ៨សង្កាត់ ហាក់ដូចជាព្រឹត្តការណ៍ ២០ កុម្ភៈ ឆ្នាំ ២០២១។

តាមការរៀបរាប់ពីប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ នេះពួកគាត់បានឃើញរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ បានចេញទៅដឹកអ្នកជំងឺទាំង ៨សង្កាត់ធ្វើឲ្យប្រជាពលរដ្ឋលោកមានការព្រួយបារម្មណ៍ព្រោះខ្លាចបិទខ្ទប់ដូចពេលកន្លងមក។ ហើយអ្វីដែលប្រជាពលរដ្ឋព្រួយបារម្មណ៍កាន់តែខ្លាំងនោះគឺគេសង្កេតឃើញមនុស្សមួយចំនួនមិនបានពាក់ម៉ាស់និងរក្សាគម្លាតនោះទេ។

ទាក់ទិនទៅនិងការបង្កាទប់ស្កាត់ជំងឺឆ្លងជំងឺកូវីដ១៩នេះលោក គ្រី ហ៊ុច មន្ត្រីសាលាខណ្ឌច្បារអំពៅទទួលបន្ទុកព័ត៌មានផ្សព្វផ្សាយបានប្រកាសជូនដល់សាលាសង្កាត់ទាំង ៨ ចំណុះឲ្យសាលាខណ្ឌត្រូវធ្វើការស្រាវជ្រាវរកអត្តសញ្ញាណអ្នកដែលពុំបានចាក់វ៉ាក់សាំង សូម្បីតែមួយលើកនិងជំរុញឲ្យអ្នកដែលបានចាក់ដូសទី ៣ ត្រូវរួសរាន់ចាក់ដូសទី ៤ ដែលកំពុងរងចាំចាក់ជូននៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅរាល់ម៉ោងការងារ សូម្បីតែថ្ងៃអាទិត្យក៏រងចាំចាក់ជូនដែរ។

ទោះបីជាយ៉ាងណាក៏លោក គ្រី ហ៊ុច មិនហ៊ានបញ្ជាក់ចំនួនអ្នកឆ្លងជំងឺកូវីដបំលែងថ្មីអូមីក្រុងនោះទេ ដោយត្រឹមបង្ហើបថាមានច្រើនប៉ុណ្ណោះ។
អញ្ចឹងហើយទើបបងប្អូនប្រជាពលរដ្ឋលោកសំណូមពរដល់អាជ្ញាធរជួយមានវិធានការណ៍ទៅលើជនមួយក្តាប់តូចដែលមិនបានចូលរួមអនុវត្តន៍វិធានការណ៍របស់ក្រសួងសុខាភិបាល ៣កុំ ៣ ការពារផង៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


