ជីវិតកម្សាន្ដ
ប៉ូគីមថេង សុតធីតា បង្ហាញសកម្មភាពរាំល្វតល្វន់លើក្បាលទូក ង ដើម្បីចូលរួមផ្សព្វផ្សាយប្រពៃណីខ្មែរ (មានវីដេអូ)
អតីតម្ចាស់មកុដ Miss Grand Cambodia 2021 កញ្ញា ប៉ូគីមថេង សុតធីតា ទើបតែបញ្ចេញវីដេអូខ្លីមួយពីសកម្មភាពអង្គុយរាំយ៉ាងល្វតល្វន់លើក្បាលទូកង « មរតកកែវនេត្រាទិព្វ » របស់វត្តព្រែកលួង ដោយបង្ហាញទិដ្ឋភាពក្រុងភ្នំពេញដ៏សុីវិល័យ នាវេលាសូរិយាហៀបអស្តង្គត។
សកម្មភាពនេះ ក៏ត្រូវបានសាធារណជនសម្តែងការកោតសរសើរផងដែរ ដោយចាត់ទុកថា ជាគំនិតបំផុសប្រពៃណីខ្មែរដ៏ល្អផូផង់ ដែលរួមចំណែកផ្សព្វផ្សាយអត្តសញ្ញាណកម្ពុជា។
ដ្បិតតែឆ្នាំនេះ មានការផ្អាករៀបចំព្រឹត្តិការណ៍ធំសម្រាប់ព្រះរាជពិធីបុណ្យអុំទូកក៏ដោយ ប៉ុន្តែក្នុងនាមជាបវរកញ្ញាកម្ពុជាមួយរូប កញ្ញា ប៉ូគីមថេង សុតធីតា ក៏នៅតែចូលរួមចំណែកក្នុងការលើកស្ទួយ និងផ្សព្វផ្សាយមរតកវប្បធម៌ ដែលជាប្រពៃណី-ទំនៀមទម្លាប់ខ្មែរមួយនេះផងដែរ។
ទន្ទឹមនឹងការចូលរួមផ្សព្វផ្សាយពីព្រះរាជពិធីបុណ្យអុំទូក ដែលខិតចូលមកដល់ខាងមុខនេះដែរ កញ្ញា ប៉ូគីមថេង សុតធីតា ក៏សុំការអធ្យាស្រ័យពីសារធារណជនផងដែរ បើសិនមានការឆ្គាំឆ្គងណាមួយ ដោយហេតុថា ខ្លួនពុំមែនជាអ្នករាំអាជីពនោះទេ ហើយអ្វីដែលធ្វើ គឺគ្រាន់តែចង់បង្ហាញពីប្រពៃណីរបស់ខ្មែរប៉ុណ្ណោះ។

គួរឱ្យដឹងដែរថា “មរតកកែវនេត្រាទិព្វ” ជាទូកង វត្តព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងទទួលបានការឧបត្ថម្ភជាច្រើនសម្រាប់ការចូលរួមប្រកួតកាលពីថ្ងៃទី ២៥ និង២៦ ខែតុលាកន្លងទៅថ្មីៗនេះ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាគូទី១២ ជាមួយទូកង ក្រុងនគរសែនជ័យ ៕





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


