Connect with us

ជីវិតកម្សាន្ដ

ពិធីការិនី ប៉ែន ស្រីពេជ្រ បានជួបប្តីវិញក្រោយបែកជាង១ខែ

បានផុស

នៅ

ភ្នំពេញ៖ ទីបំផុតពិធីការិនីអ្នកនាង ប៉ែន ស្រីពេជ្រ បានជួបជុំប្តីវិញហើយបន្ទាប់ពីស្វាមីជាសះស្បើយពីកូវីដ-១៩ និងបន្តធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីការិនី ប៉ែន ស្រីពេជ្រ បានបញ្ជាក់ឱ្យដឹងមុននេះបន្តិចថា គិតមកដល់ពេលនេះគឺមានរយ:ពេល១ខែ ២ថ្ងៃហើយទើបបានជួបប្តីសម្លាញ់វិញ។ ប៉ែន ស្រីពេជ្រ និយាយថា៖ “គាត់បានជាសះស្បើយ១០០ភាគហើយ ខ្ញុំរងចាំថ្ងៃនេះយូរហើយ​ខ្ញុំលែងមានអារម្មណ៍ថានៅម្នាក់ឯងទៀតហើយ”។

អ្នកនាង ប៉ែន ស្រីពេជ្រ បន្តទៀតថា នាងពិតជាជឿទៅលើឥទ្ធិពលនៃការចាក់វ៉ាក់សាំង ព្រោះនាងខ្លួនឯងជួបផ្ទាល់ ស្វាមីរបស់នាងឆ្លងកូវីដ-១៩ ហើយមិនមានអាការៈអ្វីប៉ះពាល់ដល់សុខភាពរបស់គាត់ទេ។ ដោយឡែកសម្រាប់នាងវិញមិនឆ្លងនោះមានន័យថាវ៉ាក់សាំងពិតជាមានប្រសិទ្ធភាពសម្រាប់នាង ហើយវាក៏ជាខែលការពារសុខភាពស្វាមីរបស់នាងផងដែរ។

ស្រីពេជ្រ បន្ថែមថា៖ “សូមបងប្អូនកុំភ្លេច ទោះបីជាយើងបានចាក់វ៉ាក់សាំងហើយក្តី ក៏ត្រូវតែអនុវត្តវិធានការ ៣កុំ៣ការពារ សូមអរគុណដល់រាជរដ្ឋា ភិបាល និងក្រសួងសុខាភិបាលសម្រាប់ការផ្តល់វ៉ាក់សាំងចាក់ជូនដល់ប្រជាជនកម្ពុជា”។

ស្រីពេជ្រ បានបន្តទៀតថា សូមបងប្អូនចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាដើម្បីឱ្យប្រទេសយើងរួចផុតពីជំងឺកាចសាហាវមួយនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម