ជីវិតកម្សាន្ដ
ម៉ា ដូណា លើកទឹកចិត្តមិត្តរួមសិល្ប: យ៉េយ៉េ ត្រូវពង្រឹងស្មារតីដើម្បីយកឈ្នះជំងឺដ៏កាចសាហាវនេះ
ខណ:មិត្តរួមអាជីពសិល្ប:កញ្ញា យ៉េយ៉េ បានឆ្លងជំងឺកូវីដ-១៩ ដូចដែលប្រជាពលរដ្ឋខ្មែរមួយចំនួនទៀតនោះតារាសម្តែង ម៉ា ដូណា បានបង្ហាញការលើកទឹកចិត្តនិងជូនពរឲ្យពួកគាត់ទាំងនោះឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។

តារាសម្តែងនិងកំប្លែង ម៉ា ដូណា ហៅ មីសេះ បានបង្ហាញសារលើកទឹកចិត្តដល់កញ្ញា យ៉េយ៉េ និងអ្នកជំងឺកូវីដទាំងអស់ថា កុំបាក់ទឹកចិត្តហើយត្រូវពង្រឹងស្មារតីនឹងឆាប់ជាយកឈ្នះពីជំងឺកូវីដមួយនេះឲ្យបានណា។ សូមជូនពរដល់អ្នកនៅជាមួយ យ៉េយ៉េ ទាំងអស់គ្នាផងដែរក្រោយភ្លៀងមេឃស្រឡះ។
សូមបញ្ជាក់ថា តារាភេទទី៣ យ៉េយ៉េ បានប្រកាសឲ្យដឹងកាលពីល្ងាចថ្ងៃម្សិលមិញថា ខ្លួនបានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីសង្ស័យហើយទៅធ្វើតេស្តសំណាកទទួលបានលទ្ធផលវិជ្ជមាន។

ជាការពិតអំឡុងពេលនេះមិនត្រឹមតែលោក ម៉ា ដូណា នោះទេដែលបានលើកទឹកចិត្ត និងជូនពរពោលគឺក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងតែជួបបញ្ហានៃវិបត្តិជំងឺកូវីដ-១៩រាតត្បាតនេះ គឺមានការបួងសួងជាច្រើនដើម្បីសុំសេចក្តីសុខជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?