ជីវិតកម្សាន្ដ
ទេព រិន្ទដារ៉ូ សោកស្តាយខ្លាំង ដែលមិនបានសម្រេចបំណងមួយចុងក្រោយជូនលោក ម៉ៅ អាយុទ្ធ
ភ្នំពេញ ៖ តារាសម្តែងជើងចាស់ដែលរក្សាបានការគាំទ្រលោក ទេព រិន្ទដារ៉ូ បានបង្ហាញអារម្មណ៍សោកស្តាយខ្លាំងនូវដំណឹងមរណភាពរបស់លោកម៉ៅ អា យុទ្ធដែលជាផលិតករភាពយន្តដ៏ឆ្នើមនិងរដ្ឋលេខាធិការក្រសួងព័ត៌មាន។

ទន្ទឹមគ្នានៃដំណឹងសោកសៅនេះដែរលោក ទេព រិ ន្ទដារ៉ូ ក៏បានសម្តែងការខកបំណងចុងក្រោយមួយ ទៀតនាអំឡុងបុណ្យគម្រប់ខួប៧ថ្ងៃលោក ម៉ៅ អាយុទ្ធ ផងដែរពោលគឺមិនអាចទៅគោរពវិញ្ញាណក្ខន្ធបានឡើយ។

លោក ទេព រិន្ទដារ៉ូ បានរៀបរាប់ថាថ្ងៃបុណ្យ៧ថ្ងៃរបស់លោកពូ ម៉ៅ អាយុទ្ធ ជាទីគោរពស្រឡាញ់របស់ក្មួយបំផុត តែដោយសារក្រុងភ្នំពេញទាំងមូលត្រូវបិទខ្ទប់ (Lockdown)មិនអាចទៅណាមកណារួចទេ ពិតជាគួរឲ្យអនិច្ចាណាស់។

លោកបានបន្តថា សូមវិញ្ញាណក្ខន្ធលោកបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមជម្រាបដែរថា ដំណឹងទទួលមរណភាពរបស់លោក ម៉ៅ អាយុទ្ធ កាលពីវេលាល្ងាចថ្ងៃទី១៥ខែមេសាបានធ្វើឲ្យមហាជននិងសិល្បករ-សិល្បការិនីទូទាំងប្រទេសសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅបំផុតនេះ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ