ជីវិតកម្សាន្ដ
សារ៉ាយ សក្ខិណា បួងសួងសុំសេចក្តីសុខជូនពលរដ្ឋនៅប្រទេសកំណើត
ភ្នំពេញ៖ ខណៈដែលប្រទេសកម្ពុជាកំពុងប្រឈមជំងឺកូវីដ-១៩នោះ អតីតតារាសម្តែងស្រីអ្នកនាង សារ៉ាយ សក្ខិណា ជាថ្មីម្តងទៀតបានលើកដៃសំពះបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរនៅប្រទេសកំណើតឱ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ។

ទោះបីជាពេលនេះ សារ៉ាយ សក្ខិណា កំពុងតែរស់នៅឯនាយសមុទ្រនៃទឹកដីសហរដ្ឋអាមេរិកក៏ពិតមែន តែជានិច្ចកាលនាងតែងតែបង្ហាញក្តីព្រួយបារម្ភពីសុខទុក្ខបងប្អូនខ្មែរជាបន្តបន្ទាប់។ ជាក់ស្តែងមុននេះ សារ៉ាយ សក្ខិណា បានបួងសួងសុំសេចក្តីសុខជូនពលរដ្ឋខ្មែរផងដែរ។

អ្នកនាង សារ៉ាយ សក្ខិណា បានរៀបរាប់ថា៖ “នាងខ្ញុំសូមបួងសួងដល់វត្ថុសក្ដិសិទ្ធិទាំងអស់ជួយតាមថែរក្សាប្រជាជនកម្ពុជាឱ្យចៀសផុតពីជំងឺដ៏កាចសាហាវនេះ ហើយសូមឱ្យប្រជាជនកម្ពុជាជួបតែសុខសុវត្ថិភាពភាពសប្បាយរីករាយឡើងវិញ។ សូមឱ្យអ្នកទាំងអស់គ្នាថែរក្សាសុខភាព ជាពិសេសអនុវត្ត ៣កុំ៣ការពារ”។

គួររំលឹកថា សារ៉ាយ សក្ខិណា បានរៀបការនៅក្នុងស្រុកជាមួយអាណិកជនខ្មែរ មកពីអាមេរិក លោក កែវ ប៊ុនមេត្រី កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៣ និងបានរៀបការលើកទី២នៅអាមេរិកនាចុងខែមីនា ឆ្នាំ២០១៤ ហើយពេលនេះនាងទទួលបានចំណងដៃកូនប្រុស-ស្រីចំនួន២នាក់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


