ជីវិតកម្សាន្ដ
នាយគ្រឿនបើកកកាយថ្ងៃឡើងឆាកដំបូង ភ័យឡើងលេចនោម
មហាជនគ្រប់គ្នាបានដឹងហើយថាតារាកំប្លែងដែលមានដើមកំណើតពីខេត្តស្វាយរៀង និងត្រូវជាប្អូនប្រុសបង្កើយនាយ ពែកមី គឺនាយ គ្រឿន មុនពេលក្លាយជាតារាកំប្លែង លោកជាកម្មករសំណង់។
ប៉ុន្តែយ៉ាងណាមិញនាយ គ្រឿន បច្ចុប្បន្នត្រូវបានគេស្គាល់ និងគាំទ្រយ៉ាងច្រើនតាមរយៈសមត្ថភាព កំប្លុកកំប្លែងស្ងួត។ ខណៈដែលការចូលកំប្លែងដំបូងមិនត្រូវបាននណាម្នាក់ដឹងទេថា នាយ គ្រឿង បានជួបនូវរឿងរ៉ាវលំបាកអ្វីខ្លះឡើយទើបតែពេលនេះនាយ គ្រឿន បានទម្លាយប្រាប់ការពិតតែម្តង។

នាយ គ្រឿន បានបើកកកាយជីវិតរបស់ខ្លួនតាមរ យ:កម្មវិធីមួយថា ខ្លួនមានថ្ងៃនេះដោយសារតែមានការជួយជ្រោមជ្រែងពីសំណាក់បងប្រុសនាយ ពែកមី ដែលបានផ្តល់ឱកាសឲ្យចូលកំប្លែង។ ប៉ុន្តែដំបូងឡើយត្រូវបាននាយបដិសេធន៍ព្រោះមិនហ៊ានឡើងឆាក។
តារាកំប្លែងនាយ គ្រឿន បន្តទៀតថា ក្រោយមកទៀតនាយ ពែកមី ក៏បានហៅម្តងទៀត គឺប្រាប់ថាគ្រាន់តែឈរឲ្យស្គាល់ឆាកសិនទៅ មិនបាច់និយាយអ្វីទាំងអស់ ពេលនោះខ្លួនក៏សម្រេចចិត្តថា ទៅដើម្បីគ្រាន់តែឲ្យអស់ចិត្តបងរបស់ខ្លួននោះទេ។

នាយថា ពេលខ្លួនបានទៅចូលរួមសម្ដែងនោះ សូម្បីតែឈរនោះ ក៏អារម្មណ៍មិនដឹងហោះទៅដល់ណាបាត់ដែរ ព្រោះភ័យពេកឲ្យតែគេសួរបន្តិចដឹងតែលេចនោមដាក់ខោមិនខាន ។
នាយ គ្រឿន និយាយថាបន្ទាប់ពីកំប្លែងលើកទីមួយហើយនោះ ខ្លួនក៏មានឱកាសម្ដងទៀតកំប្លែងក្នុងកម្មវិធីសំណើចតាមភូមិ ពោលគឺគ្រាន់តែជាតួកាន់កាបបបូបឲ្យគេប៉ុណ្ណោះដែលពេលនោះនាយបានត្រៀមប៉ារ៉ូលមួយចំនួនរួចហើយដើម្បីមានឱកាសល្អ នឹងបង្ហាញពីសមត្ថភាពរបស់ខ្លួនឲ្យគេឃើញ តែចៃដន្យពេលឡើងឆាកនោះក៏ភ្លេចអស់រលីងតែម្ដង។

ដោយសារតែហេតុនេះហើយទើបនាយបានសម្រេចទៅធ្វើសំណង់វិញរហូតបានរយ:ពេលប្រហែល ៣ខែក៏មានការសម្ដែងមួយតម្រូវឲ្យមានតួមកឈរទៀត។ ពេលនោះហើយនាយ ពែកមី ក៏សម្រេច ឲ្យមកសម្ដែងម្តងទៀត និងនិយាយឆ្លើយឆ្លងជាមួយអំឡុងពេលនោះ ខ្លួនក៏អាចនិយាយបានមួយ ម៉ាត់ ពីរម៉ាត់ ជាមួយនាយពែកមី ទើបមានថ្ងៃមួយបានភ្លាត់មាត់និយាយទៅក៏មានការផ្ទុះសំណើចពីមហាជនជាច្រើនតែម្តង។

នាយ គ្រឿន បន្ថែមដែរថា អំឡុងពេលនោះបានជំរុញទឹកចិត្តរបស់លោកឲ្យកាន់តែមានភាពក្លាហាននិងព្យាយាមបន្ថែមរហូតមានឱកាសក្លាយជាតារាកំប្លែងដែលទទួលបានការគាំទ្រនិងត្រូវមហាជនដាក់ងារជាតារាកំប្លែងស្ងួតបែបនេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


