ជីវិតកម្សាន្ដ
ពេជ្រ សោភា តក់ស្លុតខ្លាំងក្រោយ ទទួលដំណឹងដ៏រន្ធត់ចិត្ត
តារាចម្រៀងស្រី ពេជ្រ សោភា បានបង្ហាញអារម្មណ៍តក់ស្លុតចិត្តខ្លាំង ក្រោយទទួលដំណឹងដែលសមាជិកក្រុមរាំរបស់ខ្លួនម្នាក់បានស្លាប់ដោយ សារគ្រោះថ្នាក់ចរាចរណ៍។
តាមរយ:ដំណឹងនេះតារាស្រីពេជ្រ សោភា បានរៀ បរាប់ទាំងទឹកភ្នែកថា “រូបថតទាំងនេះបងតែងទុកវាពេលនឹកក៏យកមកមើល ហេតុអ្វីបងទើបមើលពី ម្សិលមិញទេ។មើលហើយក៏ញញឹមតែថ្ងៃនេះមើលហើយហូរទឹកភ្នែក”។

អ្នកនាង ពេជ្រ សោភាបាននិយាយបន្តថា ការចាក ចេញគ្មានថ្ងៃត្រឡប់តែការចង់ចាំនៅតែមានរឿងល្អៗពួកយើងធ្លាប់ដើរកាត់ជាមួយគ្នា លាហើយ លារ ហូតលាគ្មានថ្ងៃត្រឡប់សូមទៅអោយបានសុខណា។
សូមបញ្ជាក់ថាបុរសវ័យក្មេងម្នាក់ដែលគេដឹងថាជា សមាជិកស្ថិតក្នុងរាំរបស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បណ្តាលឲ្យស្លាប់ ក្រោយបញ្ចូនទៅមន្ទីពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី ០៨ ខែឧសភាឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចជិត ស្តុបទំនប់កប់ស្រូវក្នុងភូមិព្រៃស្វាយសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


