ជីវិតកម្សាន្ដ
តារាសម្ដែង ស៊ីណា វ៉ាត់ត្រា រក្សាជំហរមិនបោះបង់សិល្ប:ទោះបីចាប់អាជីពថ្មី
លោក ស៊ីណា វ៉ាត់ត្រា ដែលធ្លាប់តែលេចមុខតាមMVបទចម្រៀងOriginals Songsមួយចំនួននោះពេលនេះបានងាកទៅធ្វើការផ្នែកទីផ្សារនៅបុរីមួយ ដែលមានទីតាំងនៅភូមិជន្លង់ សង្កាត់សាលាកំរើក(ក្រោយផ្សារលើធំថ្មី)ក្រុងសៀមរាប ខេត្តសៀមរាប ជាច្រើនខែមកហើយ។
ការចាប់អាជីពថ្មីរបស់លោកនៅពេលនេះ ក្រោយពីតារាសម្ដែងរូបនេះបានសម្រេចចិត្តលាឈប់ពីបម្រើការនៅធនាគារមួយ ដែលចំណាយពេលដល់ទៅ៨ឆ្នាំ។

លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានឲ្យដឹងថា ការងារផ្នែកអចលនទ្រព្យនេះ ជាជំហ៊ានថ្មីសម្រាប់លោក ហើយដោយសារការស្រលាញ់ទើបលោកតាំងចិត្តថា ត្រូវតែចាប់ឲ្យបានផ្នែកមួយនេះបន្ថែមពីលើអាជីពសម្ដែង។
លោកបន្តថា ពិតជាមានមោទនភាព ព្រោះខាងបុរីបានផ្ដល់ទំនុកចិត្ត និងឲ្យឱកាសលោកបានចូលរួមជាមួយក្រុមហ៊ុនដែលលោកបានផ្ដើមធ្វើការងារថ្មីមួយរយៈនេះ ទទួលបានបទពិសោធន៍ច្រើននិងកំពុងតែមានការរីកចម្រើនទៅមុខជាលំដាប់ផងដែរ។

ថ្វីត្បិតតែលោក ស៊ីណា វ៉ាត់ត្រា ជាប់ដៃធ្វើការផ្នែកលក់ឲ្យបុរីនេះក្ដី ប៉ុន្ដែលោកថានៅតែឆ្លៀតធ្វើការងារសិល្បៈដូចមុនដដែល ហើយនៅដើមខែមិថុនាឆ្នាំ២០២១នេះ លោកក៏ត្រៀមថតភាពយន្ដខ្នាតធំឲ្យផលិតកម្មClassic ផងដែរ។
តារាសម្ដែងដែលមានស្រុកកំណើតមកពីខេត្តបាត់ដំបងរូបនេះ បានឲ្យដឹងថា លោកប្រឹងប្រែងបន្ថែមទៀតជាមួយការងារសិល្បៈ និងអចលនទ្រព្យ គឺឲ្យដើរទន្ទឹមគ្នាតែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


