Connect with us

ជីវិតកម្សាន្ដ

ទើប​ប្រកាស​ទាក់ទង​គ្នា ឥលូវ​ចចាមអារ៉ាម​ថា Lee SeungGi និង Lee Dain អាច​នឹង​រៀបការ​ឆាប់ៗ

បានផុស

នៅ

មាន​ការ​សន្និដ្ឋាន​ថា​តារា​សម្ដែង Lee Seung Gi និង​តារា​សម្ដែង​ស្រី Lee Dain អាច​នឹង​រៀបការ​ជាមួយ​គ្នា​ឆាប់ៗ​នេះ។

កាល​​ពី​ថ្ងៃទី ២៤ ឧសភា Lee SeungGi និង Lee Dain បាន​បញ្ជាក់​ថា​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ប្រហែល​កន្លះ​ឆ្នាំ​ហើយ។ បន្ទាប់ពី​ការ​បញ្ជាក់​នេះ សារព័ត៌មាន Dispatch បាន​ចេញ​ផ្សាយ​ថា តារា​ប្រុស​ស្រី​ទាំងពីរ​ចាប់ផ្ដើម​ទាក់ទង​គ្នា​កាល​ពី​ឆ្នាំ​មុន​មក​ម្លេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សារព័ត៌មាន Dispatch បាន​ឲ្យ​ដឹងថា Lee Seung Gi និង Lee Dain បាន​បើក​ឡាន​ទៅ​ផ្ទះ​ជីដូនរបស់ Lee Seung Gi នៅ Sokcho។ Dispatch បាន​និយាយ​ទៀត​ថា ពេលនោះ Lee Dain ពិត​ជា​ស្រស់​ស្អាត និង​មាន​ឥរិយាបថ​គួរ​សម​នឹង​បង​ប្អូន​ជីដូន​របស់ Lee Seung Gi ខ្លាំង​ណាស់។

សារព័ត៌មាន​ក៏​បាន​បន្ថែម​ទៀត​ថា ថ្មីៗនេះ Lee Seung Gi បាន​ណែនាំ Lee Dain ជា​មិត្ត​ស្រី​របស់​គាត់​ទៅ​កាន់​មិត្តភ័ក្ដិ​មិត្ត​រួម​ការងារ បុគ្គលិក​របស់​គាត់​ជា​ច្រើន​ទៀត។

ក្នុង​នោះ Lee Seung Gi បាន​និយាយ​ថា គាត់​ក៏​បាន​បាន​ចំណាយ​ពេល​ជាមួយ​ក្រុម​គ្រួសារ​របស់ Lee Dain ផងដែរ។ កាល​ពី​ខែ​មីនា មាន​ពាក្យ​ចចាមអារ៉ាម​មួយ​កើត​ឡើង​ថា Lee Seung Gi និង Lee Dain កំពុង​រៀបចំ និង​ត្រៀម​ខ្លួន​ចូល​រោងការ។ ពាក្យ​ចចាមអារ៉ាម​នោះ បាន​ស្ងាត់​មួយ​រយៈ ប៉ុន្តែ​វាត្រូវ​បាន​គេ​សា​រើ​ឡើងវិញ ក្រោយ​លេច​ចេញ​ព័ត៌មាន​នៃ​ការ​ណាត់​ជួប​របស់​ពួកគេ​កាល​ពីម្សិលមិញ៕

អត្ថបទផ្ដល់ដោយ៖Poraman

ប្រភព៖ SBS

ចុចអាន៖អ្នក​គាំទ្រ​ចាប់ផ្ដើម​ទទូច​ឲ្យ​រឿង Vincenzo ផលិត​វគ្គ២បន្ត ក្រោយ​ឃើញ​ការ​សម្ដែង​ថ្មី​របស់ Song Joongki

ចុចអាន៖ហ្វេនៗ​ផ្ដល់​កាដូ​ចុងក្រោយ​ដល់ Lee Kwang Soo ពេល​ចាកចេញ​ពី​កម្មវិធី Running Man

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម