ជីវិតកម្សាន្ដ
ហ្វេនៗផ្ដល់កាដូចុងក្រោយដល់ Lee Kwang Soo ពេលចាកចេញពីកម្មវិធី Running Man
កាលពីខែមុននេះ ព័ត៌មានបានប្រកាសថា Lee Kwang Soo បានចាកចេញពីកម្មវិធី ‘Running Man’ ដោយសារតែគាត់ត្រូវសម្រាកព្យាបាលរបួសជាបន្ទាន់។


តារាសម្ដែង និងជាពិធីករ Lee Kwang Soo បានបញ្ជាក់ពីការចាកចេញពីកម្មវិធីខាងលើ ដើម្បីយកពេលសម្រាកព្យាបាលខ្លួនគាត់។ ដំណឹងនេះធ្វើឲ្យ ហ្វេនៗទាំងក្នុង និងក្រៅប្រទេសមានការសោកស្តាយជាខ្លាំង ពីការចាកចេញរបស់គាត់។
នៅថ្ងៃនេះអ្នកគាំទ្ររបស់ Lee Kwang Soo នៅប្រទេសហ្វីលីពីន បានរៀបចំអ្វីដែលពិសេសសម្រាប់ពញ្ញាក់អារម្មណ៍គាត់។ ពួកគេបានដាក់ការផ្សាយពាណិជ្ជកម្មនៅលើអាគារខ្ពស់មួយនៅទីក្រុងម៉ានីល ដែលបានចងក្រងឈុតឆាកក្នុង ‘Running Man’ ដែលជាកន្លែងដែល Lee Kwang Soo សម្ដែង បង្កប់ទៅដោយទស្សនីយភាពសើចសប្បាយ និងរីករាយយ៉ាងខ្លាំង។



នៅខាងលើឈុតទាំងនោះ បានភ្ជាប់មកជាមួយពាក្យថា PH Love Lee Kwang Soo និងនៅចុងបញ្ចប់នៃវីដេអូ ក៏មានពាក្យមួយឃ្លាថា We will miss Girin (ឈ្មោះហៅក្រៅរបស់ Lee Kwang Soo)៕
អត្ថបទផ្ដល់ដោយ៖Poraman
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


