ជីវិតកម្សាន្ដ
តារាសម្តែង វ៉ាយុ បកស្រាយពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីពសិល្បៈដោយសារផ្ទុះព័ត៌មានមិនពិតមួយ
តារាបង្ហាញម៉ូតនិងជាតារាសម្តែងប្រុស លោក ទឹម វ៉ាយុ បានចេញមុខរៀបរាប់ពីបទពិសោធន៍និងផលប៉ះពាល់ធ្ងន់ធ្ងរមកលើអាជីពសិល្បៈរបស់ខ្លួន ក្រោយពីមានសារព័ត៌មានចុះផ្សាយព័ត៌មានមិនពិតពីរូបលោក។

លោកបានឱ្យដឹងថា រឿងរ៉ាវនោះបានកើតឡើងក្នុងអំឡុងផ្ទុះព្រឹត្តការណ៍ឆ្លងសហគមន៍ ២០ កុម្ភៈ ដែលកាលនោះមានសិល្បករ និងសិល្បការិនីមួយចំនួនបែកធ្លាយថា ឆ្លងជំងឺកូវីដ១៩។ ក្នុងនោះ លោក វ៉ាយុ គឺជាជនរងគ្រោះនៃការផ្សព្វផ្សាយព័ត៌មានមិនពិតមួយដែលថា លោកបានឆ្លងជំងឺកូវីដ-១៩។
តារាសម្តែងរូបនេះបានថ្លែងប្រាប់នៅក្នុងកិច្ចសម្ភាសពិសេសជាមួយអង្គភាពសារព័ត៌មានកម្ពុជាថ្មីថា ព័ត៌មានបានយករូបភាពចាស់ទៅបំប៉ោងថា លោកបានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែការពិតលោកមិនបានឆ្លងជំងឺនោះឡើយ ពោលគឺលោកបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន មិនបានចេញទៅក្រៅជួបជុំទេ។
លោកបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានមិនពិតមួយនេះ ពិតជាមានផលប៉ះពាល់ដល់កិត្តិយស និងអាជីពសិល្បៈរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលសំខាន់ សារព័ត៌មានដែលចុះផ្សាយនោះ មិនបានសាកសួរ ឬស្នើសុំការអនុញ្ញាតក្នុងការយករូបភាពនោះទៅចុះផ្សាយនោះទេ។

លោកបានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ បញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានមិនច្បាស់លាស់ ដែលបង្ករចលាចលដល់បុគ្គលដទៃ ជាពិសេសសង្គមទាំងមូល។
ចង់ដឹងថា តារាបង្ហាញម៉ូដ លោក ទឹម វ៉ាយុ ផ្តល់ព័ត៌មានលម្អិតយ៉ាងណា សូមរង់ចាំទស្សនាវីដេអូកិច្ចសម្ភាសពិសេស ដែលមានចាក់ផ្សាយនៅក្នុងពេលឆាប់ៗនេះ លើទំព័រហ្វេសប៊ុកផេកកម្ពុជាថ្មីតែមួយគត់៕

អត្ថបទដោយ៖ Jacqueli
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


