ព័ត៌មានជាតិ
ក្នុងបរិបទសង្គ្រាមឈ្លានពាន មន្ទីរព័ត៌មានកាន់តែដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយបន្សាបព័ត៌មានមិនពិត
បច្ចុប្បន្នចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការកើនឡើង ដោយសារភាពរីកមច្រើនលើផ្នែកបច្ចេកវិទ្យាទំនើបឌីជីថល ក្នុងនោះដែរការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានមិនពិតក៏មានច្រើន ពិសេសពេលមានសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ហើយមន្ទីរព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានមិនពិត។

ថ្លែងនៅក្នុងកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៦ នៅមន្ទីរព័ត៌មានខេត្តកំពត លោក សោម កុសល អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពត-កែប មានប្រសាសន៍ថា បច្ចុប្បន្នបច្ចេកវិទ្យាទំនើបសម័យឌីថល អ្នកប្រើប្រាស់បណ្ដាញសង្គមមានការកើនឡើង ចំណែកការផ្សព្វផ្សាយព័ត៌មានតាមបែបប្រពៃណីមានការធ្លាក់ចុះ ប៉ុន្តែការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានមិនពិត មានដូចជាព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភ័នច្រឡំជាដើម ក៏បានកើតឡើងច្រើនជាងមុខដែរ។

លោកបន្តថា តាមការសង្កេតនាពេលកន្លងមក មន្ទីរព័ត៌មានខេត្តកំពត បានដើរនាទីយ៉ាងសំខាន់ ធ្វើជាសេនាធិការឲ្យក្រសួង ពិសេសធ្វើជាសេនាធិការឲ្យរដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយព័ត៌មានពិត អំពីសកម្មភាពថ្នាក់ដឹកនាំ និងសមិទ្ធផលផ្សេងៗរបស់ខេត្ត។
លោកបានកោតសសើរ និងបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់បំពេញការងាររបស់មន្ទីរព័ត៌មានខេត្តកំពតក្នុងការគ្រប់គ្រងព័ត៌មាន ការផលិត និងការផ្សព្វផ្សាយព័ត៌មានក្នុងមូលដ្ឋានខេត្តបានល្អ ហើយបានបន្សាបព័ត៌មានមិនពិត បានទាន់ពេលវេលា។ លោកក៏បានជំរុញអោយអាជ្ញាធរ មន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមសហការជាមួយមន្ទីរព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីសកម្មភាព និងសមិទ្ធផលនានា អោយកាន់តែទូលំទូលាយបន្ថែមទៀត។

លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត មានប្រសាសន៍ដែរថា ស្របពេលដែលប្រទេសកំពុងជួបវិបត្តិសង្គ្រាមឈ្លានពានពីភាគីថៃ មន្ទីរព័ត៌ពិតជាបានឆ្លុះបញ្ចាំងអោយឃើញថា វិស័យព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ និងបានបន្សាបរាល់ព័ត៌មានមិនពិត ជូនដល់សាធារណៈ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់អោយចេះបែងចែករបស់ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។

ទន្ទឹមនិងនោះដែរលោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រី នៃមន្ទីរព័ត៌មានទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីជំរុញ និងលើកកម្ពស់វិស័យព័ត៌មានក្នុងខេត្តឲ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត លទ្ធផលការងាររបស់មន្ទីរព័ត៌មានឆ្នាំ២០២៥ ល្អប្រសើរជាងឆ្លាំកន្លងមក ក្នុងនោះការិយាល័យទូរទស្សន៍ បានចុះថត ផលិត និងផ្សព្វផ្សាយព័ត៌មានបានចំនួន ៤៨៩ ព័ត៌មាន ការិយាល័យវិទ្យុបានផ្សាយព័ត៌មានសរុប ៥៥១៤ព័ត៌មាន។

លោកស្រីប្រធានមន្ទីរជឿជាក់ថា តាមរយៈសាមគ្គីភាព និងការយកចិត្តទុកដាក់ សហការគ្នាយ៉ាងស្អិតរមួតរបស់មន្ត្រីទាំងអស់ និងដោយមានការលើកទឹកចិត្តពីក្រសួង ពិសេសឯកឧត្តមបណ្ឌិតអភិបាលខេត្ត នៅឆ្នាំ២០២៦ មន្ទីរនឹងសម្រេចលទ្ធផលការងារកាន់តែល្អប្រសើរបន្ថែមទៀតជាក់ជាមិនខាន៕
អត្ថបទ៖ សឹង រ៉ាត់






-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


