ជីវិតកម្សាន្ដ
ករុណា ពេជ្រ បង្ហាញតម្រុយគូជីវិត ដឹកដៃនារីវ័យក្មេងម្នាក់ទៅបោះតង់តំបន់ទឹកធ្លាក់
មហាជននិងអ្នកគាំទ្រកំពុងមានការចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីឃើញតារាប្រុសលោក ករុណា ពេជ្រ បញ្ចេញរូបភាពផ្អែមល្ហែមជាមួយនារីវ័យក្មេងស្រស់ស្អាត់ម្នាក់រួមដំណើរកម្សាន្តទៅបោះតង់នៅតំបន់ទឹកធ្លាក់ជ្រាវ។

សកម្មភាពនៃការបង្ហាញភាពផ្អែមល្ហែមរវាងលោក ករុណា ពេជ្រ ជាមួយនារីវ័យក្មេងស្រស់ស្អាតដែលរួមដំណើរទៅបោះតង់នៅតំបន់ទឹកធ្លាក់ជ្រាវនេះ បានធ្វើឲ្យទស្សនិកជនមួយចំនួនយល់ថាជាការសាងសម្ព័ន្ធភាពស្នេហារបស់លោក ករុណា ពេជ្រ ខណ:កន្លងមកលោកមិនធ្លាប់បង្ហាញមុខនារីណាម្នាក់ឡើយ។
ខ្លឹមសារអមដោយរូបភាពផ្អែមល្ហែមនេះ លោក ករុណា ពេជ្រ បានលើកឡើងថា “បង្អែមជីវិត តើ១០ ឆ្នាំមានប៉ុន្មានដង? ស្រូបខ្យល់បរិសុទ្ធពេលព្រឹកព្រលឹម ញាំទឹកក្តៅៗ។ បើចង់ស្រស់ស្រាយដូចខ្ញុំ កុំភ្លេចទឹកធ្លាក់ជ្រាវ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជិតបង្កើយមន្តស្នេហ៍កំពង់ស្ពឺ”។

ជុំវិញដំណឹងនេះ តារាចម្រៀងលោក ករុណា ពេជ្រ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាថ្មី មិនទាន់អាចស្វែងរកការសួរនាំដើម្បីស្រាយមន្ទិលមហាជនចំពោះព័ត៌មានខាងលើនេះបាននៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


