ជីវិតកម្សាន្ដ
ទីបំផុត ខ្ញុង បានសម្រេចបំណងជាមួយរៀមច្បង ទេព រិន្ទដារ៉ូ
ភ្នំពេញ ៖ តារាកំប្លែងសម្បូរវោហាស័ព្ទមិនចេះរឹងស្ងួតអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានបង្ហាញពីអារម្មណ៍រំភើបចិត្តខ្លាំង ក្រោយពេលដែលនាងបានសម្រេចបំណងរបស់ខ្លួនជាមួយរៀមច្បងតារាសម្តែងជើងចាស់គឺលោក ទេព រិន្ទដារ៉ូ បន្ទាប់ពីតារាស្រីរូបនេះប៉ងក្តីប្រាថ្នានេះតាំងអាយុ១០ឆ្នាំមកម្ល៉េះ។

បំណងប្រាថ្នាររបស់តារាស្រីអ្នកនាង ខ្ញុង នោះគឺ១,ចង់ជួបសម្តែងជាមួយតារាប្រុសរៀមច្បងលោក ទេព រិន្ទដារ៉ូ និងបំណងធំទី២,របស់អ្នក ខ្ញុង នោះគឺចង់បានលោក ទេព រិន្ទដារ៉ូ ធ្វើជាប្តីប៉ុន្តែបំណងនេះមិនត្រូវបានសម្រេចនោះឡើយ ពោលគឺបានត្រឹមតែថតសម្តែងរួមគ្នានឹងលោក ទេព រិន្ទដារ៉ូ ប៉ុណ្ណោះ។

អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានបង្ហើបឲ្យដឹងថា តារាក្នុងដួងចិត្តស្រឡាញ់ណាស់មិនដែលប្រែប្រួលចិត្តរហូតដល់ពេលនេះ។ កាលនៅក្មេងធ្លាប់គិតចង់បានពូ ទេព រិន្ទដារ៉ូ ធ្វើប្ដី….! និយាយមែនតើកាលនៅអាយុ១០ឆ្នាំស្រឡាញ់ពូខ្លាំងណាស់ទីបំផុតបានថតកុនជាមួយពូ។

សូមជម្រាបថា តារាកំប្លែងស្រីអ្នកនាង ខ្ញុង ក្រោយពេលបានចូលប្រឡូកលើវិថីសិល្បៈមានរយៈពេលច្រើនឆ្នាំកន្លងមកនេះទាំងប្រជាប្រិយភាពនិងការគាំទ្ររបស់នាងហាក់មានស្ទុះកើនឡើងខ្លាំងមិនចាញ់តារាប្រុស-ស្រីរួមជំនាន់ឡើយ។ មិនតែប៉ុណ្ណោះអ្នកនាង ខ្ញុង ក៏ទទួលបានការលើកសរសើរចំពោះអត្តចរិតរួសរាយរាក់ទាក់ទៀតផង៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


