ជីវិតកម្សាន្ដ
គិតមកដល់ពេលនេះ មច្ចុរាជកូវីដ បានផ្តាច់សង្ខារម្តាយតារាខ្មែរអស់៣រូបហើយ
គិតរហូតមកដល់ពេលនេះ គេកត់សម្គាល់ឃើញតារាចម្រៀងប្រុស-ស្រីល្បីៗរបស់ខ្មែរ៣នាក់ហើយ បានជួបទុក្ខធំដោយសារបាត់បង់អ្នកម្តាយជាទីស្រលាញ់ដូចគ្នា។
សម្រាប់តារាចម្រៀងប្រុស-ស្រីទាំង៣រូប ដែលបាត់បង់អ្នកម្តាយជាទីស្រលាញ់ក្រោមចង្កូមមច្ចុរាជដ៏កាចសាហាវជំងឺកូវីដ-១៩នោះរួមមាន
១. តារាចម្រៀងវ័យក្មេងកញ្ញា វី ឌីណែត និងក្រុមគ្រួសារបានជួបទុក្ខជាទម្ងន់ព្រោះអ្នកម្ដាយជាទីស្រលាញ់បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ៦២ឆ្នាំដោយសារតែជំងឺកូវីដ-១៩។


២. តារាកំប្លែងរូបស្រស់កញ្ញា ស្រីពីន បានជួបទុក្ខដ៏ក្រៀមក្រំនិងសោកសៅដូចគ្នា ដោយសារអ្នកម្ដាយជាទីស្រឡាញ់ បានទទួលមរណភាពក្នុងវ័យ៦២ឆ្នាំ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នៅមន្ទីពេទ្យរុស្ស៊ី ព្រោះជំងឺកូវីដ-១៩។


៣.តារាចម្រៀងលោក សន វិជ្ជបុត្រ និងក្រុមគ្រួសារពេលនេះ កំពុងទុក្ខធំ ព្រោះអ្នកម្តាយជាទីស្រលាញ់របស់លោកបានទទួលមរណភាព ដោយសារជំងឺកូវីដ- ១៩ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។


តាមរយៈដំណឹងនៃមរណទុក្ខដ៏ក្រៀមក្រំតារាប្រុសស្រីទាំង៣ខាងលើ គេឃើញមានអ្នកគាំទ្រនិងមិត្តភក្តិសិល្បៈដែលសិ្នទ្ធជាមួយតារាចម្រៀងនិងសម្តែងប្រុស-ស្រីល្បីៗទាំងនោះបានសម្តែងការចូលរួមរំលែកទុក្ខដ៏សោកសៅនិងក្រៀមក្រំនេះគ្រប់ៗគ្នាផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


