ជីវិតកម្សាន្ដ
ឈុតតំណាងជាតិ បវរកញ្ញាចក្រវាលកម្ពុជា ទាំង ១៩រូប បង្កប់អត្ថន័យមុតជ្រៅនៃវប្បធម៌ខ្មែរ
កម្មវិធីប្រកួតជ្រើសរើសរាជនីកំពូលសម្រស់ សមត្ថភាព និងចំណេះដឹង ដែលល្បីបំផុតលើពិភពលោក បវរកញ្ញាចក្រវាលកម្ពុជា ២០២១ ឬ Miss Universe Cambodia 2021 បានចាប់ផ្ដើមឡើងបណ្ដើរៗហើយ ដោយមានការផ្សាយផ្ទាល់តាមរយៈស្ថាននីយទូរទស្សន៍ បាយ័ន។

កាលពីយប់ថ្ងៃទី ២១ ខែតុលា កម្មវិធី បវរកញ្ញាចក្រវាលកម្ពុជា ២០២១ បានឈានដល់វគ្គបង្ហាញឈុតតំណាងជាតិ ឬ National Costume ពីបេក្ខនារីចំនួន ១៩រូប សុទ្ធសឹងមានសម្រស់ស្រស់ស្អាត ភាពជឿជាក់ ពោរពេញដោយចំណេះដឹង និងសមត្ថភាពពូកែៗ។
អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍គឺ ឈុតតំណាងជាតិរបស់បេក្ខនារីម្នាក់ៗ កាលពីយប់មិញនេះ សុទ្ធតែលេចធ្លោ មានច្នៃប្រឌិតខ្ពស់ ព្រមទាំងបង្កប់អត្ថន័យមុតជ្រៅចូលនៅក្នុងវប្បធម៌ខ្មែរ។ ជាពិសេស ឈុតសម្លៀកបំពាក់ទាំងនោះ គឺជាការរចនាដោយដៃរបស់អ្នករចនាម៉ូតវ័យក្មេងនៅកម្ពុជា។
តាមរយៈ ការច្នៃប្រឌិតដ៏ប៉ិនប្រសប់ដោយរួមបញ្ជូលគ្នារវាងបុរាណ និងសម័យទំនើប កាន់តែធ្វើឱ្យសម្លៀកបំពាក់ខ្មែរ និងវប្បធម៌ខ្មែរ ក្លាយជាបេតិកភណ្ឌដ៏មានតម្លៃ និងល្បីល្បាញទៅកាន់សកលលោក។
ចង់ដឹងថា ឈុតទាំងនោះស្រស់ស្អាតយ៉ាងណា សូមទស្សនារូបភាពខាងក្រោម!



















អត្ថបទ៖ សន្យា
ចុចអាន៖ ឈុតតំណាងជាតិបវរកញ្ញាចក្រវាល និមិត្តរូបវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា
ចុចអាន៖ ចាំអត់! រាជនីកំពូលសម្រស់ណាខ្លះ ជាម្ចាស់មកុដបវរកញ្ញាចក្រវាឡក្នុងមួយទសវត្សរ៍ចុងក្រោយនេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


