ជីវិតកម្សាន្ដ
តារាស្រី អឿន ម៉ូលីកា បង្ហើបគន្លះជោគជ័យប្រើពេលត្រឹម២ឆ្នាំសម្រេចក្តីស្រម៉ៃត្រឹមដើមទុន៣០០ដុល្លារ
ភ្នំពេញ ៖ ពិតជារឿងដ៏គួរឲ្យស្ងើចសរសើរនិងធ្វើឲ្យកក្រើកយ៉ាងខ្លាំងសម្រាប់ទីផ្សារOnlineដែលអតីតតារាចម្រៀងផលិតកម្មRock អឿន ម៉ូលីកា បានបង្ហាញនូវសមិទ្ធផលដែលនាងទទួលបានជាការសម្រេចក្ដីស្រម៉ៃក្នុងជីវិតក្នុងនោះមានផ្ទះវីឡាតម្លៃជាង៣០ម៉ឺនដុល្លានិងរថយន្ដទំនើបៗដល់ទៅ៤គ្រឿងផងដែរ។

តាមរយៈការសល់ទ្រព្យទាំងនេះក្នុងដៃបញ្ជាក់កាន់តែច្បាស់ថា អឿន ម៉ូលីកា ជោគជ័យក្នុងអាជីពOnlineកាន់តែខ្លាំងហើយទ្រព្យទាំងនេះផ្ដើមចេញពីទុនត្រឹមតែ៣០០ដុល្លាប៉ុណ្ណោះពីការចាប់ផ្ដើមរកស៊ីលក់ជ្រក់ជើងមាន់ និងឈានមកបើកហាងNk Molika Trending Co.Ltd កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៨ ពោលគឺរយៈពេលដែលវាយលុយទីផ្សារOnline ត្រឹមជិត២ឆ្នាំនេះ ម៉ូលីកា មានទ្រព្យរាប់សែនដុល្លាក្នុងដៃ។

អ្នកនាង ម៉ូលីកា បានបញ្ចេញសារថា”លើលោកនេះក្រៅពីភ្លៀង គ្មានអីធ្លាក់ពីលើមេឃទេ អ្នកណាប្រឹងអ្នកនឹងបាន”។ ក្រៅពីដាក់គោលដៅធំក្នុងវិស័យOnline នោះម៉ូលីកា ក៏មិនភ្លេចការធ្វើទានដែរដោយថ្មីៗនេះនាងបានទៅចែកអំណោយដល់ពេលរដ្ឋនៅខេត្តកំពង់ចាម និងផ្ដល់សម្ភារៈនិងថវិកាមួយចំនួនដល់បុរសម្នាក់ឈឺស្លាប់មួយចំហៀងខ្លួនផងដែរ។
បន្ទាប់ពីនាងបានបរិច្ចាគថវិកាស្ទួនៗដល់កុមារកំព្រានៅអង្គការសប្បុរសធម៌កម្ពុជបុត្រ ខេត្តសៀមរាប។ដោយឡែកក្រៅពីជោគជ័យក្នុងមុខជំនួញនោះម៉ូលីកា ដែលដឹកដៃលោកឆានុន រៀបការកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ នោះពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គលក្រោយទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះនុន ច័ន្ទម៉ូនីតា អាយុជាង៤ខែ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


