Connect with us

ជីវិតកម្សាន្ដ

ម្ចាស់បទ ” Shape of you ” បញ្ជាក់ថា ខ្លួនវិជ្ជមានកូវីដ ១៩

បានផុស

នៅ

តារាប៉ុបអង់គ្លេស Ed Sheeran ម្ចាស់បទ “Shape of you”​ ​ដ៏ល្បីល្បាញកាលពីឆ្នាំ ២០១៧ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានធ្វើតេស្តវិជ្ជមានកូវីដ ១៩ ហើយត្រូវលុបចោលរាល់ការសម្ភាសន៍ និងការសម្តែងដោយផ្ទាល់ភ្លាមៗ ដោយឲ្យ​គ្រប់គ្នាធ្វើការពីផ្ទះជំនួស​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​មិន​ដល់​មួយ​សប្ដាហ៍​ផង​ មុន​ពេល​អាល់ប៊ុម​ថ្មីរបស់​លោក​ចេញ​នៅ​ថ្ងៃ​ទី ២៩ ខែ ​តុលា ឆ្នាំ ២០២១ ។

Sheeran បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​អ៊ីនស្តាក្រាម​ថា “សួស្ដីអ្នកគ្រប់គ្នា​ ខណៈនេះ​ខ្ញុំ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ១៩ ដូច្នេះ​ខ្ញុំ​កំពុង​នៅ​ដាច់​ដោយឡែក​ពី​គេ​ ហើយ​ធ្វើតាម​ការណែនាំ​របស់​រដ្ឋាភិបាល” ។ វា​មាន​ន័យ​ថា ​ឥឡូវ​នេះ ​ខ្ញុំ​មិន​អាច​ឈាន​ទៅ​មុខ​ជាមួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​ណា​មួយ​ដោយ​ខ្លួនឯង​បានទេ​ ដូច្នេះ​ ខ្ញុំ​នឹង​ធ្វើការ​សម្ភាសន៍ ការ​សម្ដែង​ដែល​បាន​គ្រោង​ទុក​ជាច្រើន​ ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ពី​ផ្ទះ​របស់ខ្ញុំ។ សុំទោស​ចំពោះ​នរណា​ម្នាក់​ ដែល​ខ្ញុំ​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ឬ​ប្រយោល៕”

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖សម្ពោធរឿង Marvel ម្សិលមិញ Angelina ដឹកដៃកូនស្រីទាំង ២ ដើរលើកម្រាល​ព្រំ​ក្រហម មើលសឹងមិនស្គាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម