ជីវិតកម្សាន្ដ
ភរិយា កែវ វាសនា ច្រឡំដៃបាញ់លុយជិត ៥ម៉ឺនដុល្លារ ទៅឲ្យបុគ្គលិកសេវាដឹកជញ្ជូន J&T Expressម្នាក់ ហើយលទ្ធផលបែបនេះ
ភរិយាតារាចម្រៀងលោក កែវ វាសនា គឺអ្នកនាង លឹម សុគន្ធារី ថ្មីៗនេះបានកើតនូវរឿងរ៉ាវដ៏ភ្ញាក់ផ្អើល និងស្ទើរមិននឹកស្មានដល់មួយ ខណៈអ្នកនាងប្រកាសថា ខ្លួនបានច្រឡំដៃបាញ់លុយចំនួន៤៥០០០ដុល្លារ ទៅឲ្យបុគ្គលិកខាងសេវាដឹកជញ្ជូនម្នាក់។
អ្នកនាង លឹម សុគន្ធារី បានរៀបរាប់ថា អ្នកនាងបានជួលអ្នកដឹកឥវ៉ាន់ម្នាក់ ដោយទូទាត់ទឹកប្រាក់ថ្លៃដឹកអស់ត្រឹមតែ៤៥០០០រៀលប៉ុណ្ណោះ ប៉ុន្តែអ្នកនាងក៏ច្រឡំដៃបាញ់លុយឲ្យទៅអ្នកដឹកនោះជាប្រាក់រហូតដល់ទៅ៤៥០០០ដុល្លារ។ អ្នកនាងថាភ្លាមៗនោះ ខ្លួនក៏បានទាក់ទងទៅប្រាប់បុគ្គលិកម្នាក់នេះវិញ ហើយលទ្ធផល គឺក្មេងប្រុសរូបនោះ ក៏បានផ្ញើលុយជិត៥ម៉ឺនដុល្លារមកវិញផងដែរ។
ភរិយាលោក កែវ វាសនា បានលើកឡើងថា ប្អូនប្រុសជាបុគ្គលិកខាងសេវាដឹកជញ្ជូនJ&Tសាខាច្បារអំពៅ ដែលតែងតែមកដឹកឥវ៉ាន់នៅក្រុមហ៊ុនខ្ញុំរាល់ថ្ងៃ ម្សិលមិញគាត់បានគិតលុយអស់៤៥០០០រៀល ប៉ុន្តែការបាញ់លុយរបស់ខ្ញុំ ចុចខុសទៅចូលកុងដុល្លារ ហើយដៃក៏ចុចលឿនពេកក៏ទៅជាបាញ់លុយចំនួន៤៥០០០ដុល្លារវិញ។ អ្នកនាងបន្តថាខ្ ញុំក៏ឆាតទៅគាត់ភ្លាមថាអូនបងច្រឡំដាក់ជាលុយដុល្លារទៅហើយជួយបាញ់ឲ្យបងវិញផង ប្រហែល២នាទីក្រោយមកគាត់ក៏បានបាញ់ឲ្យវិញហើយខ្ញុំក៏បាញ់ជាលុយខ្មែរទៅគាត់វិញ។ ចង់និយាយថា ប្អូនក្មេងតែប្អូនមានទំនួលខុសត្រូវស្មោះត្រង់ ការងារល្អច្បាស់លាស់។ អញ្ចឹងបងប្អូនខាងបឹងស្នោច្បារអំពៅ ត្រូវការផ្ញើឥវ៉ាន់២៤ខេត្តក្រុងអាចទាក់ទងប្អូនប្រុសបាន គាត់មកយកដល់ទីកន្លែងមិនថាតិចឬច្រើនទេ។
ភរិយាលោក កែវ វាសនា បានបន្ថែមថា បងមានតែពាក្យនិយាយថា ការស្មោះត្រង់មិនលោភលន់ មិនកេងប្រវ័ញ្ចញើសឈាមគេ គឺជូនពរឲ្យប្អូនអនាគតកាន់តែល្អប្រសើរជោគជ័យ។បងជូនសគុណប្អូនបន្តិចបន្តូច សម្រាប់ទឹកចិត្ត។ តាមរយៈនេះដែរ មានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនចូលរួមត្រេកអរ និងសរសើរទឹកចិត្តក្មេងប្រុសរូបនោះ៕
អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះស្ថានីយប្រេងឥន្ធនៈនៅខេត្តព្រះវិហារ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ភ្លៀងមួយមេលើកដំបូងធ្វើឲ្យផ្ទះពលរដ្ឋ៣៣ខ្នងរលំ និងប៉ើងដំបូល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
នយោបាយ៣ ថ្ងៃ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ