Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង អ៊ីវ៉ា ព្រមានចាត់វិធានការផ្លូវច្បាប់លើម្ចាស់ផេកមួយចំនួន ធ្វើឱ្យប៉ះពាល់កិត្តិយសខ្លួន

បានផុស

នៅ

តារាចម្រៀង ផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានបញ្ចេញប្រតិកម្មបង្ហាញការមិនពេញចិត្ត និងព្រមានចាត់វិធានការផ្លូវច្បាប់ ទៅលើម្ចាស់ផេកមួយដែលបានយកបទចម្រៀងរបស់ខ្លួន ទៅការឡៃកាត់តបញ្ចូលពាក្យពេចន៍មិនសមរម្យ ខុសពីអត្ថន័យដើម ដែលនាងបានច្រៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មរបស់តារាចម្រៀងរូបស្រស់ កញ្ញា អ៊ីវ៉ា នេះ ខណៈដែលផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា Be Lucky បានធ្វើការបង្ហោះវីដេអូចម្រៀងរបស់ កញ្ញា អ៊ីវ៉ា ភ្ជាប់ជាមួយការសរសរពាក្យពេចន៍មិនសមរម្យធ្វើ ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់នាង។ ដោយឡែក បន្ទាប់ពីការព្រមានម្ចាស់ផេកខាងលើ អ៊ីវ៉ា ក៏បានចេញការព្រមានជាថ្មីលើម្ចាស់ផេកចំនួន៣ផ្សេងទៀត ផងដែរ។

កញ្ញា អ៊ីវ៉ា បានបញ្ជាក់ថា សូមម្ចាស់ ៣ Page ខាងក្រោយធ្វើការលុប Video ចម្រៀងនេះជាបន្ទាប់បើមិនដូចច្នេះ នាងខ្ញុំនឹងអនុវត្តន៍តាមផ្លូវច្បាប់ជាមិនខានឡើយ បញ្ជាក់ ៖ Video ចម្រៀងខាងក្រោមជាកាឡៃខុសពីបទដើម (មុខប៉ោងបាន Cute ) សូមបងប្អូនទាំងអស់គ្នាកុំមានការយល់ច្រឡំអោយសោះ។

តារាចម្រៀង អ៊ីវ៉ា បានលើកឡើងបន្ថែមថា នាងខ្ញុំសូមបញ្ជាក់បងប្អូនសាធារណៈជន ឱ្យបានជ្រាបថា បទចម្រៀងដើមចំណងជើង(មុខប៉ោងបាន Cute) និងមានអត្ថន័យពេញដូច Link ខាងក្រោមមិនមែនដូចVideo ចម្រៀងដែលបាន Post មានកាឡៃចំណងជើង និងអត្ថន័យកាត់តពាក្យពេចន៍ខ្លះៗ ដែលធ្វើឱ្យបងប្អូនសាធារណៈជនមានការយល់ច្រឡំនោះទេ។

ជាមួយគ្នានេះកញ្ញា អ៊ីវ៉ា បានអំពាវនាវដល់អ្នកគាំទ្រដែរថា សូមបងប្អូនកុំមានការភាន់ច្រឡំ និងកុំ share ចែកចាយបន្តទៀត។ សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានការបង្ហោះចែកចាយវីដេអូចម្រៀងរបស់កញ្ញា អ៊ីវ៉ា ដែលអត្ថន័យចំណងជើងដើម​ «មុខប៉ោងបាន Cute» ប៉ុន្តែ ស្រាប់តែមានជនខិលខូចបានយកទៅកាឡៃចំណងជើងនិង អត្ថន័យខុសពីទម្រង់ដើម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម