ជីវិតកម្សាន្ដ
ឈុតតំណាងជាតិកញ្ញាឯកនៃកម្ពុជា រំលេចព្យញ្ជនៈខ្មែរដួងព្រលឹងជាតិ ត្រៀមចូលរួមប្រកួតនៅប្រទេសថៃ
មហាជនបានដឹងហើយថា Miss Grand Cambodia2021 កញ្ញា ប៉ូគឹមថេង សុតធីតា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតកម្មវិធីMiss Grand International 2021នៅឯភូកេត ប្រទេសថៃកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងដំណើរនេះ គេជឿជាក់ថា Miss Grand Cambodia2021 ប៉ូគឹមថេង សុតធីតា នឹងបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិ។ ដោយឡែកនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថាប័ន Miss Grand Cambodia បានបង្ហាញឈុតតំណាងជាតិដែលនឹងត្រូវគ្រងដោយ Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា សម្រាប់ប្រកួតលើឆាកអន្តជាតិនៅឯប្រទេសថៃឆាប់ៗនេះផងដែរ។
នៅលើផេកផ្លូវការ Miss Grand Cambodia បានបង្ហោះភ្ជាប់រូបភាពដ៏អស្ចារ្យនោះថា ឈុតតំណាងជាតិកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ហើយឈុតនេះមានឈ្មោះថា ក្សត្រីក្រុងកម្ពុជា នៃវប្បធម៌អរិយធម៌(National Costume Miss Grand Cambodia 2021)។

ប្រភពបន្តថា យើងបាននាំយកទាំងព្យញ្ជនៈខ្មែរ ដួងព្រលឹងជាតិ និងឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុបូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណីតនៅក្នុងឈុតមួយនេះនៅលើឆាកអន្តជាតិ ក្នុងកម្មវិធី Miss Grand International 2021។ ប្រភពបានបង្ហោះទៀតថា នៅពីក្រោយរូបភាពដ៏ស្រស់ស្អាតនិងប្រណីតភាពនៃឈុតតំណាងជាតិ គឺត្រូវលះបង់កម្លាំងកាយកម្លាំងចិត្ត ត្រូវប្រើបេះដូងដែលស្រឡាញ់យកមកច្នៃឈុតប្រណីតភាពមួយនេះបាន។

ប្រភពលើកឡើងទៀតថា អ្នកគ្រប់គ្រងកម្មវិធីយើងពិតជាមានកិត្តិយសនិងមានមោទនភាពបំផុតទៅលើយុវជនកម្ពុជា ជាពិសេសលោក លី ភក្ត្រារដ្ឋហ្វុង នឹងលោក សាយ ធារ៉ា និងក្រុមការងារទាំងអស់ អ្នកអាចបង្ហាញស្នាដៃយ៉ាងអស្ចារ្យនេះ ទៅកាន់ឆាកអន្តរជាតិបាន។ យើងសូមលើកទឹកចិត្តដល់យុវជនកម្ពុជាជំនាន់ក្រោយឲ្យមានភាពក្លាហានបញ្ចេញស្នាដៃ បង្ហាញមុខមាត់ជាតិបង្ហាញអត្តសញ្ញាណជាតិទៅកាន់ពិភពលោក ។

ប្រភពបន្ថែមថា យើងសូមកោតសរសើរ យើងសូមឲ្យតម្លៃនេះការខិតខំប្រឹងប្រែងលះបង់ពេលវេលាកម្លាំងកាយចិត្តពិតប្រាកដក្នុងការធ្វើឈុតតំណាងជាតិដ៏អស្ចារ្យប្រកបដោយប្រណីតភាពមួយនេះ យើងពិតជាមានមោទនភាពណាស់ដោយមានយុវជនជាកម្លាំងចលករដ៏រឹងមាំនៅក្នុងការការពារវប្បធម៌និងថែរក្សាអរិយធម៌ដ៏រុងរឿងមួយនេះ ៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


