ជីវិតកម្សាន្ដ
កវីនិពន្ធ Tho Meet ធ្វើបទថ្មីឲ្យ សុគន្ធ និសា មួយបទនេះផ្ទុះខ្លាំង
ក្រោយពេលបង្ហាញវត្តមានរយៈពេល២ខែនៅទ្រនំហង្សមាស ភ្លាមៗនេះដែរអ្នកនិពន្ធ Tho Meet បានបញ្ចេញស្នាដៃយ៉ាងច្រើនឲ្យស្ទើរគ្រប់តារាចម្រៀងល្បីក្នុងផលិតកម្មនេះ ហើយថ្មីៗនេះទៀតសោតលោកទើបនឹងធ្វើបទឲ្យ សុគន្ធ និសា មួយបទ ផ្ទុះសាហាវតែម្ដង។

បទចម្រៀងថ្មីនេះមានចំណងជើងថា ” ប្ដីលើផែនដី អស់ល្អត្រឹមប្ដីអូនហើយ!” ដែលចេញផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះ។ បទនេះ ទើបតែចេញជាវីដេអូសំឡេង (Video Audio) ប៉ុណ្ណោះ ដោយឡែកវីដេអូចម្រៀងផ្លូវការមិនទាន់មានតម្រុយចេញពេលណានៅឡើយទេ។ ចំណុចគួរឲ្យចាប់អារម្មណ៍បទមនោសញ្ចេតនាលើកសរសើរពីស្វាមីមួយនេះ ទទួលបានការគាំទ្រខ្លាំងមែនទែន ពោលគឺគ្រាន់តែចេញបានតែ២ថ្ងៃប៉ុណ្ណោះមានអ្នកចុចស៊ែរបន្តជាង២ម៉ឺននាក់និងមានអ្នកទស្សនាដល់ទៅជិត១លានដងឯណោះ។



សមិទ្ធផលមួយនេះ បានធ្វើឲ្យអ្នកនិពន្ធមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក Tho Meet ដែលជាអ្នកនិពន្ធបទចម្រៀងខាងលើទាំងទំនុកភ្លេង និងទំនុកច្រៀង បានបញ្ជាក់ថាលោករីករាយមែនទែន និងភ្ញាក់ផ្អើលខ្លាំង ព្រោះមិននឹកស្មានថាស្នាដៃថ្មីរបស់លោកមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងនេះ។
អ្នកនិពន្ធល្បីរូបនេះ បានបន្តថា លោកបានចូលអាន Comment របស់ប្រិយមិត្តជាច្រើនទាំងរំភើប ក្នុងនោះលោកថា ពួកគេលើកសរសើរច្រើន។ លោកថ្លែងថា ” ខ្ញុំឃើញខ្លះគាត់សរសើរលើសាច់ភ្លេង ហើយខ្លះក៏សរសើរចំពោះចំណងជើង ថាប្លែក ទាក់ទាញ និងបង្កប់ដោយ មនោសញ្ចេតនាជ្រាលជ្រៅ។ ខ្ញុំសូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រស្នាដៃថ្មីពីខ្ញុំបាទ THO MEET សូមកម្លាំងចិត្តម្នាក់មួយមកខ្ញុំនឹងមានអ្វីដែលថ្មីៗបន្តទៀតសម្រាប់បងប្អូន។”
Tho Meet បានចូលរួមជាមួយហង្សមាសបានប្រមាណ២ខែហើយ ក្នុងរយៈពេលនេះលោកបានធ្វើបទឲ្យតារាចម្រៀងជួររបស់ហង្សមាសស្ទើរទាំងអស់ច្រៀង ភាគច្រើន គឺទទួលបានការពេញនិយម។ លោកថា បន្តិចទៀតប្រិយមិត្តនឹងទទួលបានចំណីអារម្មណ៍ប្លែកមួយបែបទៀត នាពេលមិនយូរខាងមុខ៕
សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖
អត្ថបទ៖ចាន់រ៉ា
ចុចអាន៖សុខ ពិសី បង្ហាញក្តីបារម្ភពីសុខភាពខ្លួនឯងខណៈជំងឺកូវីដ-១៩ផ្ទុះឡើងជាថ្មី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


