ជីវិតកម្សាន្ដ
ស្រស់ស្អាតណាស់! បវរកញ្ញាកម្ពុជា ភុំ សោភ័ណ្ឌ គ្រងសំលៀកបំពាក់បែបនេះក្នុងវគ្គមួយនៅឆាកMiss World
ភ្នំពេញ ៖ បវរកញ្ញាតំណាងឲ្យកម្ពុជាកញ្ញា ភុំ សោភ័ណ្ឌ គិតមកដល់ពេលនេះមានរយៈប្រមាណជិតមួយសប្តាហ៍ ដែលនាងបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាចេញទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Word 2021 លើកទី៧០នៅទីក្រុងSan Juan ប្រទេសព័រតូរីកូ។

ដំណើរឆ្លងទ្វីបរបស់កញ្ញា ភុំ សោភ័ណ្ឌ ដែលជាម្ចាស់ម្កុដMiss World Cambodiaដើម្បីទៅចូលរួមការប្រកួតនៅលើឆាកអន្តរជាតិកាលពីថ្មីៗកន្លង ទៅក៏ទទួលបានការគាំទ្រនិងលើកទឹកចិត្តពីមហា ជនជាច្រើនផងដែរ ខណៈដែលនាងគឺជាបេក្ខភាព បវរកញ្ញាពិភពលោករបស់កម្ពុជាដែលមានរូបសម្រស់ដ៏ស្រស់ស្អាតនិងទារទាញទៀតផង។

ដោយឡែករឿងដែលគេចាប់អារម្មណ៍ទៀតនោះ គឺនៅទំព័រហ្វេសប៊ុកផេកផ្លូវការរបស់Miss World Cambodiaបានឱ្យដឹងថា នៅរាត្រីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវនឹងព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅកម្ពុជាកញ្ញា ភុំ សោភ័ណ្ឌ បានចូលរួមប្រ កួតវគ្គTop Model and Designer Contests ក្នុងកម្មវិធីប្រកួតMiss World 2021ដោយមានបណ្ដាប្រទេសនានាជាច្រើនទៀតចូលរួម។
ប្រភពបានបន្តថា សូមប្រិយមិត្តនឹងហ្វេនៗចូលរួមផ្តល់កម្លាំងចិត្តនិងគាំទ្រកញ្ញាឱ្យទទួលបានជោគ ជ័យក្នុងកម្មវិធីMiss World 2021។ ឈុតដែលកញ្ញា ភុំ សោភ័ណ្ឌ បានគ្រងនោះគឺជាឈុតរាត្រី សមោសរយ៉ាងស្រស់ស្អាតបង្ហាញពីភាពទន់ភ្លន់ ដែលបានច្នៃឡើងយ៉ាងសម្រិតសម្រាំងផងដែរ។

គួររម្លឹកថា កញ្ញា ភុំ សោភ័ណ្ឌ បវរកញ្ញាតំណាងឲ្យកម្ពុជាកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅបានចាកចេញពីប្រទេសកំណើតទៅប្រទេសព័រតូរីកូ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីMiss Word 20 21 លើកទី ៧០ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


