ជីវិតកម្សាន្ដ
ដល់វគ្គផ្ដាច់ព្រ័ត្រថ្ងៃនេះ កម្មវិធី Miss World 2021 ស្រាប់តែប្រកាសផ្អាកយ៉ាងទាន់ហន់
ប្រភពពី ហ្វេសប៊ុកផេក ផ្លូវការ របស់កម្មវិធីប្រកួតបវរកញ្ញា Miss World 2021 កាលពីប៉ុន្មានម៉ោងមុននេះ បានចេញសេចក្ដីប្រកាសផ្អាកការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាបណ្ដោះអាសន្ន ដែលនឹងប្រារព្ធធ្វើនៅប្រទេស ព័រតូរីកូ ក្នុងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ នេះ ដើម្បីរក្សាសុវត្ថិភាពសុខភាពរបស់បេក្ខភាពប្រកួត បុគ្គលិក ក្រុមការងារ និងសាធារណេជនទូទៅដែលពាក់ព័ន្ធ។

ដោយឡែក ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី Miss World 2021 នឹងសម្រេចធ្វើឡើងជាថ្មីនៅប្រទេស ព័រតូរីកូ ដដែល ប៉ុន្តែក្នុងរយៈពេល ៩០ ថ្ងៃខាងមុខ។ ចំណែកបេក្ខភាពបវរកញ្ញាទាំងអស់ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ។

ប្រភពដដែលបន្តថា ការសម្រេចចិត្តផ្អាកការប្រកួតកម្មវិធីដ៏ធំមួយនេះ គឺធ្វើឡើងក្រោយរកឃើញករណីឆ្លងវីរុសកូវីដ-១៩ លើបេក្ខភាព និងក្រុមការងារ Miss World ជាបន្តបន្ទាប់ ហើយក្រោយការប្រឹក្សាគ្នាជាមួយមន្ត្រីខាងសុខាភិបាល ខាងគណៈកម្មការរៀបចំកម្មវិធីសម្រេចពន្យារពេលប្រកួតតែម្ដង៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាចម្រៀងនិងសម្តែងម៉ិកស៊ិកម្នាក់ត្រូវគេបាញ់សម្លាប់ពេលកំពុងចាំកូន
ចុចអាន៖ ហេតុផលមួយចំនួន ធ្វើឲ្យអ្នកគាំទ្រជឿជាក់ថា ប៊ី សុធារី អាចចូលTOP ឬយកជ័យជម្នះនៅ Miss Charm ២០២១
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


