ជីវិតកម្សាន្ដ
អបអរសាទរ! កញ្ញា តេង ស្រីពេជ្រ ម្ចាស់មកុដថ្មី Miss World Cambodia ២០២២
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងវគ្គជម្រុះជាច្រើនខែកន្លងមកនោះ ទីបំផុតបានរកឃើញម្ចាស់មកុដ Miss World Cambodia២០២២ ហើយ គឺបានទៅលើកញ្ញា តេង ស្រីពេជ្រ ពាក់ស្លាកសម្គាល់លេខ ៧ មកពីខេត្តបន្ទាយមានជ័យ។

សម្រាប់ការប្រឡងវគ្គផ្តាច់ព្រ័ត្ត Miss World Cambodia២០២២ នេះដែរ គឺបានធ្វើការផ្សាយផ្ទាល់នៅលើស្ថានីយទូរទស្សន៍បាយ័នកាលពីរាត្រីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២២ ។ បេក្ខនារីម្ចាស់មកុដMiss World Cambodia២០២២ ដែលបានទៅលើកញ្ញា តេង ស្រីពេជ្រ នេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា មានភាពលេចធ្លោទាំងរូបសម្ផស្ស និងចំណេះដឹងដែលអាចធ្វើបានល្អរហូតដណ្ដើមបានមកុដខាងលើ។
យ៉ាងណាមិញក្រៅពីកញ្ញា តេង ស្រីពេជ្រ បានគ្រងមកុដ Miss World Cambodia២០២២ នោះក៏នៅមានបេក្ខនារី ដែលទទួលជយលាភីរងទី ១ គឺបានទៅលើកញ្ញា វុន ស្រីនិច ដែលជាបេក្ខភាពពាក់ស្លាកលេខ ១០ មកពីរាជធានីភ្នំពេញ រីឯជយលាភីលំដាប់រងទី ២ គឺបានទៅលើកញ្ញា ឈាង លីនដា ពាក់ស្លាកលេខ ១៥ មកពីខេត្តកណ្ដាល។

សូមបញ្ជាក់ដែរថាសម្រាប់ម្ចាស់មកុដកញ្ញា តេង ស្រី ពេជ្រ គឺនឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធី Miss World ២០២៣ លើឆាកអន្តរជាតិជាមួយបណ្តាប្រទេសជាច្រើនទៀតមកពីជុំវិញពិភពលោកនាពេលខាងមុខផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


