ជីវិតកម្សាន្ដ
មកដឹងពីអត្ថន័យនៃឈុត«យក្សរាមសូរ»ដែលបវរកញ្ញាកម្ពុជា ត្រៀមប្រកួត Miss World
គ្រាន់តែឈុតតំណាងជាតិចេញជាផ្លូវការភ្លាម ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ពីអ្នកគ្រាំទ្របវរកញ្ញា ភុំ សោភ័ណ្ឌ ដែលត្រៀមប្រកួតMiss World ២០២១ ថាវាពិតជាស្រស់ស្អាត និងសាកសមជាមួយនាង មិនត្រឹមតែមានភាពស្រស់ស្អាតនោះទេ ថែមទាំងបង្កប់នៅអត្ថន័យល្អថែមទៀតផង។

បវរកញ្ញាតំណាងឲ្យកម្ពុជាកញ្ញា ភុំ សោភ័ណ្ឌ គិតមកដល់ពេលនេះមានរយៈពេលមួយសប្តាហ៍ ដែលនាងបានធ្វើដំណើរចាកចេញពីប្រទេសកំណើត ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Word 2021លើកទី ៧០ នៅទីក្រុងSan Juan ប្រទេសព័រ តូរីកូ។ គេកត់សម្គាល់ថា ដំណើរឆ្លងទ្វីបរបស់កញ្ញា ភុំ សោ ភ័ណ្ឌ ដែលជាម្ចាស់មកុដ Miss World Cambodia 2020 ដើម្បីទៅចូលរួមការប្រកួតនៅលើឆាកអន្ត រជាតិកាលពីថ្មីៗកន្លងទៅក៏ទទួលបានការគាំទ្រនិងលើកទឹកចិត្តពីមហាជនជាច្រើន ខណៈដែលនាងគឺជាបេក្ខភាពបវរកញ្ញាពិភពលោករបស់កម្ពុជាដែលមានរូបសម្រស់ដ៏ស្រស់ស្អា តនិងទាក់ទាញទៀតផង។

ស្របពេលជាមួយគ្នានេះដែរ ឈុតតំណាងជាតិដែលច្នៃឲ្យកញ្ញា ភុំ សោភ័ណ្ឌ ម្ចាស់មកុដ Miss World Cambodia2020 ក៏បានរំលេចចេញជារូបរាងហើយ ខណៈឈុតនេះកំពុងទទួលបានការគាំទ្រ និងសរសើរពីមហាជនព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន។ ចំពោះឈុតផ្លូវការដែលបវរកញ្ញារបស់កម្ពុជាកញ្ញា ភុំ សោភ័ណ្ឌ ត្រៀមបង្ហាញនៅលើឆាកអន្តរជាតិនាប្រទេសព័រតូរីកូមានឈ្មោះថា «យក្សរាមសូរ» ដែលបានរចនាម៉ូដសម្រិតសម្រាំងយ៉ាងល្អប្រណីត ដើម្បីត្រៀមបង្អួតលើឆាកអន្តរជាតិនាពេលឆាប់ៗនេះ។
ជាក់ស្តែងមុននេះ គេបានឃើញអ្នកច្នៃម៉ូដនៃឈុតតំណាងជាតិឲ្យកញ្ញា ភុំ សោភ័ណ្ឌ ក៏បានទម្លាយចេញនូវអត្ថន័យដ៏ស៊ីជម្រៅរបស់ឈុតតំណាងជាតិឈ្មោះថា«យក្សរាមសូរ»ផងដែរ។ អ្នកច្នៃម៉ូដលោក សួន តាមីង បានរៀបរាប់ថា តោះមកអានអត្ថន័យ ឈុត «យក្សរាមសូរ» បន្តិចសិន! រៀបចំរចនាច្នៃ និងដំឡើងដោយខ្ញុំបាទលោក សួន តាមីង(ក្រុមរបាំខ្មែរ)គូររូបដោយលោក ឡាយ សេងលី។
រាមសូរ តួអង្គមួយស្ថិតក្នុងកម្រងអក្សរសិល្ប៍ប្រជាប្រិយខ្មែរ ឬរឿងព្រេងនិទានខ្មែរ ដែលបង្ហាញនូវប្រភពដើមកំណើត ផ្លេកបន្ទោរ ផ្គរ និងរន្ទះ។ រឿងនិទាននេះ ត្រូវបានបុព្វបុរសខ្មែរចងក្រងច្នៃប្រឌិតទៅជាទម្រង់របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ដែលមានការសម្តែងឡើងប្រកបដោយក្បាច់រស់រវើកសមសួនក្រៃលែង។ របាំព្រះរាជទ្រព្យ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាងឱ្យមនុស្សជាតិរបស់អង្គការ (UNE SCO)នាថ្ងៃទី០ ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។
លោកបន្ថែមថា ឈុតនេះ ត្រូវបានលាយបញ្ចូលគ្នាក្រោមទម្រង់សិល្បៈនៃរចនាបទអង្គរនិងរចនាបថនៃសម័យនានា ដោយការសំយោគសហសម័យច្នៃ ប្រឌិតយ៉ាងល្អឥតខ្ចោះក្នុងគោលបំណងលើកស្ទួយស្នាដៃអក្សរសិល្ប៍និងរបាំដែលជាកេរ្តិ៍តំណែលដូនតាខ្មែរឱ្យស្ថិតនៅក្នុងក្រអៅបេះដូងនៃកូនខ្មែរជាដរាបរៀងរហូតតទៅ៕



អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន