ជីវិតកម្សាន្ដ
ត្បិតវ័យជ្រេបន្តិចតែ សុខ ស្រីម៉ុច នៅរក្សាសម្រស់ស្អាតដូចដើម
ស្របពេលអាជីពសិល្ប:ហាក់មានសង្ឃឹមឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់មួយរយ:ដោយសារបញ្ហាជំងឺកូវីដ-១៩នោះ តារាសម្តែងស្រីកញ្ញា សុខ ស្រីម៉ុច ពេលនេះឃើញថា នាងក៏កាន់តែប្រែរួបសម្ផស្សខ្លាំងស្ទើរមិនគួរឲ្យជឿផងដែរ។

អ្នកគាំទ្រកត់សម្គាល់ឃើញដែរថា តារាស្រីកញ្ញា សុខ ស្រីម៉ុច បច្ចុប្បន្នគឺមានការប្រែប្រួលខ្លាំងទាំងជីវភាពរស់នៅប្រចាំថ្ងៃនិងភាពហ៊ឺហាប្រើប្រាស់របស់មានតម្លៃថ្លៃៗ មិនចាញ់តារាស្រីឯទៀតនោះ ទេ។ មិនតែប៉ុណ្ណោះ ស្រីម៉ុច ក៏កាន់តែមានភាពសិចស៊ីស្រស់ស្អាតខ្លាំងជាងមុនទៀតផង។ការរក្សាបានទីផ្សារសិល្បៈនាពេលនេះ ក៏ត្រូវទស្សនិកជនមួយចំនួនយល់ថា នាងនូវតែអាចក្តាប់បានឱកាសចេញកើបលុយដើម្បីតម្រូវជីវភាពនិងភាពហ៊ឺហាប្រចាំថ្ងៃ។

តារាសម្តែងកញ្ញា សុខ ស្រីម៉ុច ថ្លែងបញ្ជាក់ឲ្យដឹងថា ចំពោះអាជីពសិល្បៈបច្ចុប្បន្នបានចាប់ផ្តើមដំ ណើរការល្អឡើងវិញហើយ គ្រាន់តែពេលខ្លះនាងហាក់រៀងរយាលបន្តិច ដោយសារជាប់រវល់ការងារផ្ទាល់ខ្លួនខាងក្រៅដូចជា,ការរក់ស៊ីរបរផ្សេងៗ ពិសេសគឺការលក់ផលិតផលថែរក្សាសម្រស់ដែលនាំចូលមកពីប្រទេសថៃជាដើម។
នៅពេលដែលសួរថា តើរាល់ថ្ងៃ ស្រីម៉ុច មានវិធីសាស្ត្របែបអាចថែរក្សាសម្ផស្សនៅស្រស់ស្អាតដូចដើមបែបនេះ?។ ចម្លើយត្រូវបាន សុខ ស្រីម៉ុច និយាយថា នាងមិនចង់និយាយអ្វីច្រើនទេគ្រាន់តែចង់ប្រាប់អ្នកគាំទ្រថា ដោយសារខ្លួនប្រើផលិតផលត្រូវ គឺផលិតផលដែលខ្លួននាំយកពីថៃមកលក់សព្វថ្ងៃដោយខ្លួនឯង។

ដោយឡែកងាកមករឿងសិស្ប:ត្រូវបាន សុខ ស្រីម៉ុច និយាយដែរថា ទោះបីជាពេលខ្លះនាងរវល់ការងារខាងក្រៅក៏នៅតែមិនបោះបង់អាជីពដែលនាងបានខិតខំពង្រឹងសមត្ថភាពនិងទេពកោសល្យដើម្បីសាងកេរ្តិ៍ជាច្រើនឆ្នាំរហូតមកទល់ពេលបច្ចុប្បន្ននោះដែរ ពិសេសជាងនេះនាងក៏អរគុណដល់ទស្សនិកជនដែលតែងតែគាំទ្រ និងឲ្យតម្លៃលើការសម្តែងរបស់នាងរហូតមក៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


