ជីវិតកម្សាន្ដ
ទេព រិន្ទដារ៉ូ ថ្លែងសារបែបនេះទៅកាន់អ្នកគាំទ្រនាឱកាសចូលឆ្នាំសកល
ភ្នំពេញ ៖ តារាសម្តែងប្រុសចាស់វស្សាលោក ទេព រិន្ទដារ៉ូ រហូតមកទល់បច្ចុប្បន្ននេះគឺលោកបានប្រឡូកក្នុងវិស័យសិល្បៈមានរយ:ពេលប្រមាណជាង៣០ ឆ្នាំហើយ ខណៈដែលការគាំទ្រនិងមានប្រជាប្រិយភាពនៅតែរក្សាបានខ្ពស់ដូចដើមលើវិស័យភាពយន្តខ្មែរ។

ដោយសារតែហេតុផលនេះហើយទើបលោក ទេព រិន្ទដារ៉ូ បានតែងបង្ហាញពីការដឹងគុណចំពោះមហា ជនដែលបានគាំទ្រលោកតាំងពីដើមរៀងមក។តួ យ៉ាងណាថ្មីៗនេះតារាសម្តែងលោក ទេព រិន្ទដារ៉ា ក៏បានបញ្ចេញសារអរគុណដល់អ្នកគាំទ្រនិងអំពា វនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរកម្សាន្តនាឱកាសឆ្នាំថ្មី ឆ្នាំសកលដែលឈានចូលមកដល់ឆាប់ខាងមុខនេះ។

លោក ទេព រិន្ទដារ៉ូ បានថ្លែងសារទៅកាន់មហាជននិងអ្នកគាំទ្រដូច្នេះថាសូមអរគុណប្រីយមិត្តដែលតែងតែនិយមគាំទ្រភាពយន្តខ្មែរយើងតាំងពីដើម មក។ សូមគោរពជូនពរប្រីយមិត្តក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីចូលឆ្នាំសាកលខាងមុខនេះសូមជួបប្រទះតែសេចក្តីសុខសប្បាយ សុខភាពល្អ ជោគជ័យការងារ នឹងសុវត្ថិភាពឈ្នះកូវីដចង្រៃទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា លោក ទេព រិន្ទដារ៉ូ គឺជាតារាជើ ងចាស់មួយរូបដែលចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកសម្តែងអស់រយៈពេល៣ទសវត្សរ៍ជាងមកម្ល៉េះ និងមានប្រជាប្រិយភាពមិនរីងស្ងួតមកដល់សព្វថ្ងៃ។ លោកក៏តែងទទួលបានការគាំទ្រនិងសរសើរខ្លាំងចំពោះសមត្ថភាពនិងភាពរុះរាយរាក់ទងអ្នកនៅជុំវិញខ្លួនផងដែរ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


