ជីវិតកម្សាន្ដ
មេរៀនជីវិតក្នុងវិស័យសិល្បៈរបស់តារាចម្រៀងរ៉េប Nipsey Hussle
លោក Nipsey Hussle ជាតារាចម្រៀងរ៉េបអាមេរិកាំងដ៏ល្បីល្បាញម្នាក់។
កាលពីខែមីនា ឆ្នាំ ២០១៨ តារារូបនេះត្រូវបានស្លាប់ ដោយសារគេលួចបាញ់ប្រហារ។

ទោះបីជាលោកទទួលមរណភាពទៅហើយក្ដី ប៉ុន្តែបទពិសោធន៍ជីវិតក្នុងនាមជាតារាចម្រៀងរ៉េបរបស់លោកបានបន្សល់ទុកនូវមេរៀនល្អៗមួយចំនួនដែលអ្នកសិល្បៈដទៃគួររៀនសូត្រតាម។
១. រៀនសូត្រជានិច្ច
លោក Nipsey Hussle ជាមនុស្សចូលចិត្តរៀនសូត្រ អានសៀវភៅ ដោយផ្ដោតទៅលើការធ្វើយ៉ាងណាឲ្យខ្លួនអភិវឌ្ឍជានិច្ច។ ជីវិតជោគជ័យរបស់លោក ក្រៅពីមានទេពកោសល្យល្អពីកំណើត តារារ៉េបរូបនេះពូកែរៀនសិក្សាបន្ថែម និងស្ដាប់ដំបូន្មានអ្នកជុំវិញខ្លួន។

២. មិនប្រកាន់ខ្លួន
តារាស្បែកខ្មៅរូបនេះតែងតែដាក់កាយដាក់ចិត្តព្រមធ្វើកិច្ចការសឹងតែគ្រប់យ៉ាងដោយមិនប្រកាន់ខ្លួន។ មនុស្សមិនតិចទេដែលក្រោយជោគជ័យបន្ដិច រួចចាប់ផ្ដើមរើសអើងការងារតូចតាចថាមិនសមនឹងខ្លួន។ ផ្ទុយទៅវិញ Nipsey Hussle តាំងពីចាប់ផ្ដើមដំបូងលោកសម្អាតស្ទូឌីយោ យកសំរាមទៅចោល និងសង់កន្លែងថតចម្រៀងដោយខ្លួនឯ ហើយទម្លាប់នេះលោកនៅតែរក្សាទុកមិនព្រមបោះចោលរហូតជោគជ័យខ្លាំង ។
៣. ជោគជ័យ ជាការរត់ប្រណាំង

គ្រប់ជោគជ័យទាំងឡាយ មិនអាចកើតឡើងត្រឹមមួយវិនាទីឡើយ។ វាត្រូវការចំណាយពេលយូរដូចជាការរត់ប្រណាំងឬយូរជាងនេះ ព្រមទាំងទាមទារការអត់ធ្មត់ខ្ពស់ដើម្បីសម្រេចគោលក្នុងរយៈពេលវែង។ ពេលប្រឡូកធ្វើជាតារាចម្រៀងដំបូង Nipsey Hussle មិនរំពឹងចង់ឲ្យខ្លួនល្បីភ្លាមនោះទេ។ លោកតែងតែព្យាយាមអភិវឌ្ឍសមត្ថភាពម្ដងបន្ដិចៗ ព្យាយាមសាងកេរ្តិ៍ឈ្មោះក្នុងពិភពចម្រៀង និងផ្ដោតលើភាពជោគជ័យយូរអង្វែង ជាជាងតារាមួយចំនួនចង់ល្បីលឿន តែក៏ត្រូវស្ងាត់ទៅវិញ ព្រោះវាបានតែមួយឆាវប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ សម្លៀកបំពាក់ថ្លៃបំផុតរបស់ភរិយាលោក Donald Trump តែងតែស្លៀកចូលរួមកម្មវិធីល្បីៗ
ចុចអាន៖ រឿងពិតសែនកម្សត់ៗលាក់ពីក្រោយអតីតកាលនៃតារាៗលំដាប់ពិភពលោក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


