Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង​ម្នាក់ទៀត​ ប្រកាស​ឆ្លង​កូ​វីដ​-១៩​បំផ្លែង​ប្រភេទ​Omicron

បានផុស

នៅ

ភ្នំពេញ​ ៖ ពិតជា​រឿង​ដែល​ស្ទើរ​មិន​នឹកស្មាន​ដល់​ឡើយ​ សម្រាប់​តារាចម្រៀង​លោក សាន រ័ត្ន​បញ្ញា​ស័ក ដែល​ថ្មីៗ​កន្លង​ទៅ​នេះ​ ទើបតែ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​សោះ​ ប៉ុន្តែ​ឥឡូវ​បែរមក​ជួប​រឿង​ថ្មី​ទៀត​គឺ​ឆ្លង​ជំងឺ​បំប្លែង​ប្រភេទ អូ​មី​ក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​ព្រម​ទាំង​មិត្តភក្តិ​រួម​ការងារ​សិល្បៈ​ជាច្រើន​បង្ហាញ​ការ​ភ្ញាក់ ផ្អើល​គ្រប់គ្នា​។​ ខណៈ​ក្នុង​នោះ​ក៏​មាន​ការ​ជូន​ពរ​ឲ្យ​តារាចម្រៀង​ប្រុស​លោក សាន រ័ត្ន​បញ្ញា​ស័ក ឆាប់​ជាសះស្បើយ​ពី​ជំងឺ​នេះ​ផងដែរ​។

លោក សាន រ័ត្ន​បញ្ញា​ស័ក បាន​ប្រកាស​ដោយ​បើកចំហ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​ Post ទុក​ជា​ឯកសារ​!​រសជាតិ​ជីវិត ​គេ​ឲ្យ​ស្គាល់​ពី​រសជាតិ​គ្រប់បែបយ៉ាង​។ ​ទើ​ប​តែ​ជា​ពី​(Covid Delta ២ ៥/១១/២០២១ )​បាន​បី​ខែ​ឥឡូវ Omicron មកលេង​ឆ្លង​ទៀត​។​ រូបគេ​រូបយើង​មាន​រូប​មានទុក្ខ​កើតចាស់​ឈឺ​ស្លាប់​ជា​ច្បាប់ធម្មជាតិ​គេច​មិន​ផុត​ឡើយ ខុស​តែ​ពេលវេលា​ទទួល​តែប៉ុណ្ណោះ​ហើយក៏​ខ្ញុំ​រីករាយ​ទទួល​ជានិច្ច​។

​លោក​បន្ត​ថា ​អាណិត​ប្រពន្ធ​ណាស់​ត្រូវ​រ៉ាប់រង​គ្រប់បែបយ៉ាង​ គ្រប់​រឿងរ៉ាវ​ទាំងអស់​ក្នុង​គ្រួសារ​តែម្នាក់ឯង ​ពេល​ប្តី​ឈឺ​អូន​ជានា​រី​ម្នាក់​ដ៏​រឹងមាំ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​គ្រួសារ​មួយ​នេះ ​ទាំង​ខ្លួនឯង​កំពុង​មាន​ទុក្ខ​លំបាក​ផ្ទាល់​ខ្លួន​។ អរគុណ​ច្រើន​ប្រពន្ធ​សម្លាញ់​យើង​នឹង​ហែល​ឆ្លង​ឧបសគ្គ​ជីវិត​នានា​ជាមួយគ្នា​រហូត​ លុះ​មរណា​។ បង​ស្រលាញ់​អូន​និង​កូនៗ​ខ្លាំង​បំផុត​ប្រពន្ធ​សម្លាញ់​។

បន្ថែម​ជា​មួយ​គ្នា​នេះ​ លោក សាន រ័ត្ន​បញ្ញា​ស័ក ក៏​បាន​អំពាវនាវ​ឲ្យ​មហាជន​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​និង​ការពារ​ឲ្យ​បាន​ខ្ពស់​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ពិសេស​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​គ្រប់គ្នា​តាម​ការណែនាំ​របស់​ក្រ​សួង​សុខាភិបាល​គឺ​៣​កុំ ៣​ការពារ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១០ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១៦ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៤២ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៥១ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម