ជីវិតកម្សាន្ដ
ឧកញ៉ា លាន អាហ្រ្វីលគីនីន ត្រូវបុគ្គលម្នាក់បង្ហោះសារទារបំណុល
ផ្ទុះរឿងដ៏អាម៉ាស់មួយចំពោះអតីតពិធីករនិងតារាចម្រៀងដែលបច្ចុប្បន្នមានងារជាឧកញ៉ាគឺលោក លាន អាហ្វ្រីលគីនីន ខណ:ដែលថ្មីៗនេះមានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថាឧកញ៉ារូបនេះជំពាក់លុយគេមិនសង។

ដំណឹងនេះបានធ្វើឲ្យមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើយហើយចាប់អារម្មណ៍គ្រប់គ្នាដោយហេតុថា ងារជាឧកញ៉ាមានលុយពេញដៃហេតុអ្វី លាន អាហ្រ្វីលគីនីន បែរជាជំពាក់បំណុលគេមិនសងរហូតធ្វើឲ្យម្ចាស់លុយខឹងទម្លាយជាសាធារណ:នៅលើបណ្តាញសង្គមយ៉ាងអាម៉ាស់ដូច្នេះទៅវិញ។

ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុកឈ្មោះថា Sekha rithBe បានបង្ហោះភ្ជាប់រូបភាពឧកញ៉ា លាន អា ហ្រ្វីលគីនីន ដោយផ្ដាំលោកឧកញ៉ារូបនេះឲ្យចូលខ្លួនមកដោះស្រាយបំណុលថែមទៀតផង។ ម្ចាស់បំណុលរូបនោះបានលើកឡើងថាសូមជូនដំណឹងដល់ឈ្មោះ លាន អាហ្រ្វីលគីនីន ចូលខ្លួនមកដោះស្រាយបំណុលដែលជំពាក់ខ្ញុំ។

ពាក់ព័ន្ធនឹងរឿងដ៏រសើបនេះដែរ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាថ្មី មិនទាន់អាចស្វែងរកការបំភ្លឺពីឧកញ៉ា លាន អាហ្រ្វីលគីនីន បាននៅឡើងទេជុំវិញរឿងនេះ។ ដូច្នេះសង្ឃឹមថា ឧកញ៉ា លាន អាហ្រ្វីលគីនីន នឹងចេញមុខបកស្រាយឆាប់ៗ ដើម្បីស្រាយមន្ទិលមហាជន។

សូមបញ្ជាក់ថា អតីតតារាប្រុស លាន អាហ្រ្វីលគីនីន បានផ្អាកពីអាជីពសិល្បៈទាំងស្រុងក្រោយក្លាយខ្លួនជាឧកញ៉ាហើយបន្ទាប់មកលោកក៏បានប្រែខ្លួនងាកទៅចាប់មុខជំនួញផ្នែកអចលនទ្រព្យទិញលក់ដីធ្លី និងដឹកថ្មលក់ជាដើម៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


