ជីវិតកម្សាន្ដ
មូល សុវណ្ណគីរី ចូលសាងផ្នួសភ្លាមៗ ខណៈឪពុកកំពុងធ្លាក់ខ្លួនឈឺធ្ងន់
អតីត Freshie Boy ចំណាត់ថ្នាក់លេខ ២ ជំនាន់ទី ៥ អំឡុងឆ្នាំ ២០០៦ លោក មូល សុវណ្ណគីរី បានសម្រេចចូលសាងផ្នួសភ្លាមៗនៅវត្តព្រែកព្នៅ បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនិងមិត្តភក្តិក្នុងរង្វង់សិល្ប´។

ការសម្រេចចិត្តសាងផ្នួសទាំងតក់ក្រហល់របស់តារាប្រុសរូបសង្ហាលោក មូល សុវណ្ណគីរី នេះត្រូវបានអ្នកគាំទ្រនិងនិយមតាមដានបណ្តាញសង្គមមួយចំនួនពិសេសមិត្តភក្តិ នៅក្នុងហ្វេសប៊ុករបស់លោក មូល សុវណ្ណគីរី ច្បាស់ហើយថាហេតុផលដែលធ្វើឱ្យលោកសម្រេចចិត្តកោរសក់សាងផ្នួសដើរផ្លូវព្រះធម៌បែបនេះ គឺដោយសារលោកឪពុកជាទីស្រលាញ់បានធ្លាក់ខ្លួនឈឺធ្ងន់ គួរឲ្យបារម្ភ។


ប្រភពព័ត៌មានបានបញ្ជាក់មកថាលោកឪពុកលោក មូល សុវណ្ណគីរីពេលនេះកំពុងស្ថិតនៅក្នុងសភាពដាក់ខ្យល់អុកស៊ីហ្សែន និងត្រូវបានបញ្ជូនទៅស្នាក់នៅក្នុងព្រះវិហារ ក្រោយពីបញ្ជូនលោកចេញពីមន្ទីរពេទ្យ។ ដោយឡែកបើតាមការឲ្យដឹងបន្ថែមពីបងស្រីបង្កើតរបស់លោក មូល សុវណ្ណគីរី លើកឡើងថា ការសាងព្រះផ្នួសរបស់លោក មូល សុវណ្ណគីរី គឺធ្វើឡើងដើម្បីធ្វើសង្ឃទាន(សុំសីល)ជូនលោក ឪពុក។


បន្ទាប់ពីបានឃើញនូវរូបភាព និងទិដ្ឋភាពជាច្រើនបង្ហាញពីស្ថានភាពរបស់លោកឪពុកតារាប្រុសលោ ក មូល សុវណ្ណគីរី ដែលត្រូវបានបង្ហោះឡើងលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននោះ គឺមានមហាជន និងអ្នកគាំទ្រមួយចំនួនធំបានបង្ហាញអារម្មណ៍រន្ធត់ និងបន់ស្រន់សូមឲ្យព្រះតាមជួយថែរក្សាលោកឪពុករបស់លោក មូល សុវណ្ណគីរី បានធូរស្បើយផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


