ជីវិតកម្សាន្ដ
មន្រ្តីជំនាញ ទម្លាយដំណើរការធ្វើកោសល្យវិច្ច័យសព Tangmo លើកទី២
បន្ទាប់ពីលោកស្រី Panida Siriyuthyothin ម្ដាយរបស់តារាសម្ដែងស្រី Tangmo បានដាក់សំណើបង្កកសពកូនស្រី ដើម្បីធ្វើកោសល្យវិច្ច័យលើកទី២ទៅកាន់វិទ្យាស្ថានកោសល្យវិច្ច័យនៃក្រសួងយុត្ដិធម៌ ពេលនេះការធ្វើកោសល្យវិច្ច័យ កំពុងរៀបចំដំណើរការបណ្ដើរៗហើយ។

ពាក់ព័ន្ធនឹងដំណើរការកោសល្យវិច្ច័យលើកទី២នេះដែរ លោក Pol Col. Songsak Raksaksakul ប្រធាននាយកវិទ្យាស្ថានកោសល្យវិច្ច័យនៃក្រសួងយុត្ដិធម៌ បានផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ជុំវិញបញ្ហាការធ្វើកោសល្យវិច្ច័យរបស់Tangmo Nida ម្ដងទៀតនេះ លោកបានចាត់តាំងគណៈកម្មការដែលមានមនុស្ស ៥-៦នាក់ រួមមាន វេជ្ជបណ្ឌិតដែលបានធ្វើកោសល្យវិច្ច័យកាលពីលើកទី១ និងវេជ្ជបណ្ឌិតមកពីទីភ្នាក់ងាររដ្ឋាភិបាលផ្នែកផ្សេង ដើម្បីឱ្យពួកគេប្រមូលព័ត៌មានឱ្យបានត្រឹមត្រូវបំផុត។

ប្រធាននាយកវិទ្យាស្ថានរូបនេះ បានបន្តថា គ្រប់គ្នាក៏ត្រូវដឹងដែរ ក្រោយរយៈពេលជាង ១ខែមក សភាពជាលិកានៃសព មិនល្អដូចលើកដំបូងឡើយ ហើយស្ថានភាពសពក៏ខុសគ្នាដែរ។ ប៉ុន្តែវេជ្ជបណ្ឌិតនឹងផ្ទៀងផ្ទាត់ទិន្នន័យកាលពីដំបូង ជាមួយនឹងការធ្វើកោសល្យវិច្ច័យលើកទី២ ដើម្បីឱ្យលទ្ធផលចេញមកដោយយុត្តិធម៌តាមដែលអាចធ្វើបាន។ ក្នុងនោះគេរំពឹងថា ការធ្វើកោសល្យវិច័យលើកទី២នឹងត្រូវបញ្ចប់ក្នុងរយៈពេលពី ៣-៥ថ្ងៃ ប្រសិនបើសាច់ញាតិមិនមានការសង្ស័យទៀតទេ។

លោក Pol Col. Songsak Raksaksakul មានប្រសាសន៍បន្ថែមថា ជាទូទៅស្ថានភាពសពលើកទី១ ជាស្ថានភាពដែលគ្រូពេទ្យធ្វើកោសល្យវិច្ច័យអាចឃើញច្បាស់នូវស្នាមជាំ ការហើម ស្នាមក្រហម និងជម្រៅនៃការមុត ឬរយះជាដើម។ ផ្ទុយទៅវិញ កោសល្បវិច្ច័យលើកទី២ មិនអាចត្រឹមត្រូវដូចលើកទី១ ទាំងស្រុងទេ។ ទោះជាយ៉ាងណាក្ដី អ្នកជំនាញនឹងវិភាគបញ្ហានីមួយៗថា បណ្តាលមកពីមូលហេតុអ្វី ហើយស្ថានភាពសពមានលក្ខណៈខុសប៉ុនណារវាងលើកទី១ និងលើកទី២។

ដោយឡែកកាលពីម្សិលមិញ នៅម៉ោង ២និង៣០នាទីរសៀល លោក Krisana Sriboonpimsai មេធាវីរបស់អ្នកស្រី Panida Sirayuthyothin ម្តាយ Tangmo បានប្រគល់សពទៅខាងអ្នកកោសល្យវិច្ច័យហើយ ខណៈការធ្វើកោសល្យវិច្ច័យជាថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ ។ រីឯលទ្ធផលនឹងធ្វើការបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ក្រោយ៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


