ជីវិតកម្សាន្ដ
ម្ដាយ និងមិត្តជិតស្និទ្ធ រៀបរាប់រឿងហេតុមុនពេល Beam ស្លាប់
ក្រោយពីសំបុត្រមរណភាពបឋមដែលចេញពីខាងកោសល្យវិច្ច័យ បញ្ជាក់ថា តារាសម្ដែង Beam ស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាផ្លូវដង្ហើម ខាងមិត្តភក្តិ និងម្ដាយរបស់តារាប្រុសរូបនេះ ក៏បានចេញមុខមកនិយាយពីរឿងរ៉ាវ មុនពេលគេរកឃើញសពកាលពីថ្ងៃទី២៣ ខែមីនា។

អ្នកស្រី Davika Rerkchalermphot ត្រូវជាម្ដាយរបស់ Beam និយាយថា គាត់មិនទាន់ត្រៀមខ្លួនសម្រាប់ការសម្ភាសន៍ណាមួយឡើយ គាត់អាចប្រាប់ត្រឹមថា គាត់មានកូនតែមួយប៉ុណ្ណោះ ហើយគាត់មិនទាន់ទទួលយកបានទេនូវការបាត់បង់មួយនេះ។ យ៉ាងណាមិញ អ្នកស្រីក៏បានបង្ហើបខ្លះដែរទាក់ទងនឹងហេតុការណ៍មុនថ្ងៃកើតហេតុ ដោយគាត់បានឃើញកូនទៅលេងបាល់ទាត់ជាមួយមិត្តភក្តិ និងញ៉ាំអាហារពេលល្ងាច រួចក៏ត្រឡប់មកគេងផ្ទះវិញ ដូចធម្មតា។ លុះស្អែកឡើង បែរជាប្រទះឃើញកូនប្រុសដេកស្ដូកស្ដឹក ដាស់មិនភ្ញាក់ទៅវិញ។


រីឯលោក Akkarawat Chokpiyaset អាយុ ២៥ឆ្នាំ ដែលជាមិត្តសម្លាញ់របស់ Beam Papangkorn និងជាម្នាក់ដែលបានទៅលេងបាល់ទាត់ជាមួយគ្នា បាននិយាយថា កាលពីថ្ងៃអង្គារ ទី២២ ខែមីនា ខ្លួននិងមិត្តភក្តិចំនួន ៦នាក់បានណាត់គ្នាទាត់បាល់នៅទីលានបាល់ទាត់ ក្នុងសង្កាត់ Sukhontha Sawat ។ ប៉ុន្តែមុនទៅទាត់បាល់ ខ្លួនគេ មិត្តស្រី និង Beam បានទៅញ៉ាំសាច់ជ្រូកអាំង ទាល់តែម៉ោងប្រហែល ៦ ទើបទៅដល់ទីលានបាល់ទាត់។

Akkarawat បន្តថា ពេលនោះ Beam ក្ដៅខ្លួនខុសធម្មតាបន្តិចដែរ ប៉ុន្តែពួកគេមិនចាប់អារម្មណ៍ ហើយការទាត់បាល់ នៅតែបន្តលេង។ នៅយប់នោះ ពួកគេបានបញ្ចប់ការលេងបាល់ទាត់នៅម៉ោងប្រហែល ១០យប់ រួចក៏ទៅញ៉ាំបាយចំហុយ នៅភោជនីយដ្ឋានមួយ ហើយជជែកគ្នាលេងបន្តិច ទើប Beam សុំទៅផ្ទះមុន។ លុះមកដល់ថ្ងៃទី២៣ ខែមីនា ទើបគេទទួលដំណឹងថា មិត្តសម្លាញ់បានលាចាកលោកទៅហើយ។

ទោះយ៉ាងណា ពេលនេះមូលហេតុស្លាប់របស់ Beam បានប្រកាសជាផ្លូវការហើយ គ្រាន់តែត្រូវរង់ចាំបញ្ជាក់លម្អិតប៉ុណ្ណោះ ខណៈពិធីបុណ្យសពក៏កំពុងចាប់ផ្ដើមប្រារព្ធដែរ៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


