Connect with us

ជីវិតកម្សាន្ដ

លី អ៉ីវ៉ាធីណា បាត់បង់មនុស្សជាទីស្រលាញ់ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ១ ថ្ងៃ

បានផុស

នៅ

​​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ គេ​ឃើញ​តារាចម្រៀង លី អ៉ីវ៉ាធីណា បានបង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​មនុស្ស​ម្នាក់​ នឹង​ថែមទាំង​អះអាងថា ​បុគ្គល​រូបនោះ​ គឺជាអង្គរក្សបេះដូងទៀតផង​។​ ប៉ុន្តែ​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​នោះ​ ស្រាប់តែកាលពីម្សិលមិញ​​នាង​បានប្រកាស​ដំណឹង​ដ៏​រន្ធត់​ថា​ មនុស្សម្នាក់​នេះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​ក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី ​១៧ ​ខែមេសា ​ឆ្នាំ​ ២០២២ តារា​ស្រី​កញ្ញា លី អ៉ី​វ៉ា​ធី​ណា គឺ​បាន​បង្ហោះ​សារ​ដ៏​ក្រៀមក្រំ​ និង​សោកសៅ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​លើកឡើងថា ​បុគ្គល​ម្នាក់នេះ​ទទួល​មរណ​ភាព​ហើយ​។​ កញ្ញា លី អ៉ីវ៉ាធីណា បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹករៀបរាប់ទាំងទឹកភ្នែកថា ចេមិនចង់ជឿសោះថា ប្អូនចេត្រូវស្លាប់យប់មិញ ចេ​គេង​មិន​លក់​ទេ​ធ្មេចភ្នែក​ឃើញតែ​មុខ​អូន​យើង​ទើប​ជួបគ្នា​ថ្មី​ៗសោះ ​ឥឡូវ​អូន​ទៅ​ចោល​ចេ​ចឹ​ង​។​

​តារាចម្រៀង​កូនកាត់​ចិន លី អ៉ីវ៉ាធីណា បាន​លើកឡើង​ទៀតថា ​សូម​អូន​ទៅអោយ​បាន​សុខ​កុំឲ្យ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​។ ​ចេ​ជូន​ដំណើរ​អូន​ជា​លើក​ចុងក្រោយ ជាតិ​ក្រោយ​យើង​ធ្វើ​បងប្អូន​ជាមួយគ្នា​ទៀតណាអូន។​ លែងមាន​អង្គរក្សការពារចេទៀតហើយ ប្អូន​សម្លា​ញ់​របស់​ចេ​ចេ​។​

តាមរយៈដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះដែរ​ គឺ​គេ​ឃើញ​មាន​អ្នកគាំទ្រ​ជាច្រើន​បានចូលរួមរំលែក ទុក្ខហើយក្នុងនោះក៏មានអ្នកខ្លះលើកជាសំណួរថា តើរូបគេកើតអ្វី​?​ ជាការ​ឆ្លើយតប​ត្រូវបាន តារាចម្រៀង លី អ៉ីវ៉ាធីណា បញ្ជាក់ច្បាស់ៗថា ​អរគុណ​បងប្អូន​ទាំងអស់គ្នា​ប្អូន​គាត់​គ្រោះថ្នាក់ ចរាចរណ៍យប់មិញ។​

គួរ​រម្លឹក​ដែរ​ថា​ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ លី អ៉ីវ៉ាធីណា បានបង្ហាញ​មុខ​មនុស្ស​សំខាន់​ខាងលើ​នេះហើយ​បញ្ជាក់ថា​«​ផុស​មួយ​អង្គរក្ស​បេះដូង​មួយ​មើល​»​។ តាមរយៈសំណេរយ៉ាងខ្លីនេះ​ បានធ្វើឲ្យ អ្នកគាំទ្រ​គិតថា​តារាស្រីរូបនេះ ​មានសង្សារជា Tomboy ឬស្រីស្រលាញ់ស្រីដូចគ្នា។ ប៉ុន្តែ​ការពិត​ពេលនេះ ​បាន​ទម្លាយ​ហើយ​ គឺថា​បុគ្គល​ម្នាក់​នោះ​មិនមែនជា​គូស្នេហ៍​ដូច​ការគិតនោះឡើយ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម