ជីវិតកម្សាន្ដ
ខែ ឧសភា តារាខ្មែរ ៤ ដួងជួបទុក្ខធំ ដោយសារបាត់បង់សាច់ញាតិ
បើគិតត្រឹមខែឧសភា ឆ្នាំ២០២២ តារាចម្រៀងប្រុស-ស្រីល្បីៗរបស់ខ្មែរចំនួន៤ដួង បានជួបទុក្ខក្រៀក្រំក្នុងគ្រួសារដោយសារបាត់បង់មនុស្សជាទីស្រលាញ់ដូចៗគ្នា។
តារាចម្រៀងនិងសម្តែងប្រុស-ស្រីទាំង៤រូប ដែលបាត់បង់សមាជិកគ្រួសារដោយសារមច្ចុរាជឆក់យកសង្ខាមនុស្សជាទីស្រលាញ់ទៅគ្មានថ្ងៃត្រឡប់នោះរួមមាន៖
១.តារាចម្រៀង ជា សុជាតិ បានជួបទុក្ខដ៏ក្រៀមក្រំ ដោយសារអ្នកម្តាយជាទីស្រលាញ់បានទទួលមរណភាពនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២។
២.តារាចម្រៀងលោក គឿន នភាល័យ ក៏បានជួបទុក្ខធំក្នុងគ្រួសារដូចគ្នា ខណ:លោកឪពុកបានទទួលមរណភាពនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២ក្នុងជន្មាយុ ៧៤ ឆ្នាំ ដោយជរាពាធ។
៣.តារាចម្រៀងវ័យក្មេងកញ្ញា វត្ថិឌី ធារីកា បានជួបទុក្ខធំនិងសោកសង្រេងទីបំផុត ខណ:ដែលលោកឪពុកនិងអ្នកម្តាយរបស់នាងត្រូវបានបាត់បង់ទៅព្រមគ្នាត្រឹមតែមួយប៉ប្រិចភ្នែកកាលពីថ្ងៃទី ១៧ ខែឧសភាឆ្នាំ២០២២។
៤.តារាចម្រៀងតូចច្រឡឹងកញ្ញា ចំរើន សុភ័ក្រ្ត និងក្រុមគ្រួសារក៏បានជួបទុក្ខដ៏ក្រៀមក្រំនិងសោកសៅផងដែរ ខណ:លោកយាយជាទីស្រលាញ់ បានទទួលមរណភាពទាំងអាល័យកាលពីថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២២កន្លងទៅ។
យ៉ាងណាមិញតាមរយ:ដំណឹងនៃមរណ:ទុក្ខដ៏ក្រៀមក្រំនេះគេក៏ឃើញមានមិត្តភក្តិសិល្ប:ដែលសិ្នទ្ធជាមួយតារាចម្រៀងនិង សម្តែងប្រុស-ស្រីល្បីៗទាំងនោះបានសម្តែងការចូលរួមរំលែកទុក្ខដ៏សោកសៅនិងក្រៀមក្រំនេះគ្រប់ៗគ្នាផងដែរ៕




អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


