ជីវិតកម្សាន្ដ
អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ត្រូវជ្រើសរើសជា តួអង្គឯកក្នុងភាពយន្តហូលីវូដលើកដំបូង
នេះពិតជាដំណឹងដ៏រំភើប និងអបអរខ្លាំងណាស់ ខណៈអ្នកអង្គម្ចាស់ នរោត្តម រស្មី ខែមុន្នី នឹងត្រូវបានជ្រើសរើសជាតួអង្គឯក ក្នុងខ្សែភាពយន្តហូលីវូដថ្មីមួយនៅក្នុងសហរដ្ឋអាមេរិក ដែលនោះគឺជាការសម្ដែងតួអង្គឯកលើកដំបូងរបស់អ្នកអង្គម្ចាស់។

តាមរយៈដំណឹងភ្ញាក់ផ្អើនេះត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើផេកហ្វេសប៊ុកដែលមានឈ្មោះថា “ស្រលាញ់” សម្តេចរាជបុត្រីព្រះអនុជន រោត្តម អរុណរស្មី កាលពីថ្មីៗនេះ។

ប្រភពបានលើកឡើងថា អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី និងត្រូវជ្រើសរើសដើរតួជា តួអង្គឯកក្នុងខ្សែភាពយន្តហូលីវូដថ្មីមួយនៅសហរដ្ឋអាមេរិចដែលជាការសម្ដែងជាតួអង្គឯកលើកដំបូងរបស់អ្នកអង្គម្ចាស់។

អ្នកអង្គម្ចាស់នឹងចាប់ផ្ដើមថតខ្សែភាពយន្តនេះចាប់ពីខែក្រោយនេះទៅ។ នៅក្នុងខ្សែភាពយន្តថ្មីនេះក៏មានតារាបរទេសល្បីៗចូលរួមសម្ដែងផងដែរ ដែលរួមមានតារា TikTok Cheryl Porter និង Chris Olsen និង “American Idol” alum Pia Tos cano ។

គួរបញ្ចាក់ថា អ្នកអង្គម្ចាស់នរោត្តម រស្មីខែមុន្នី គឺជាបុត្រានៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទីប្រឹក្សារាជរដ្ឋាភិបាល និងឯកឧត្តម កែវ ពុទ្ធរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


