Connect with us

ជីវិតកម្សាន្ដ

ប៉ុន្មាន​នាទី​មុននេះ នាយ​ពាក់ មី បង្ហោះសារ​សម្របសម្រួល​​បញ្ចប់​បញ្ហា​ជាមួយ​ស្ថានីយ​ទូរទស្សន៍ CTN

បានផុស

នៅ

ក្រោយ​ភ្ញាក់ផ្អើលតារាកំប្លែង​នាយពាក់ មី បាន​បង្ហោះសារ​សម្រេច​ដើរ​ចេញពី​ស្ថានីយ​ទូរទស្សន៍ CTN ប៉ុន្តែ​​ប៉ុន្មាន​នាទី​មុន​នេះ តារា​កំប្លែង​រូប​នេះ​ប្រកាស​បាន​សម្រប​សម្រួល​ដោះស្រាយ​បញ្ចប់រឿង​ជាមួយ​ស្ថានីយទូរទស្សន៍ CTN។

លោក ចែម ចាន់​រ៉ា តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​​ក្នុង​ន័យ​ដើម​ថា “ជូន​ដំណឹង​ដល់​បងប្អូន​ទាំងអស់គ្នា CTN បាន​ដោះស្រាយ​សម្រួល​ជាមួយ​ខ្ញុំ ព្រម​ទាំង​បុគ្គលិក និង​ក្រុមការងារ​ហើយ។ អរគុណ​បងប្អូនទាំងអស់គ្នា ក្រុមហ៊ុន​បាន​ស្នើ​ឲ្យ​ខ្ញុំ​លុបផុស​វិញ។ អរគុណ​សម្រាប់​ការ​ដោះស្រាយ​សម្រាប់​បុគ្គលិក”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកមិញនេះ តារាកំប្លែងនាយ ពាក់មី ប្រកាសដំណឹងដ៏​ភ្ញាក់ផ្អើល​មួយ​ក្នុង​ការ​សម្រេច​ចិត្ត​លាឈប់ពីស្ថានីយទូរទស្សន៍ CTN។ បើតាមសារជាសម្លេងនាយកពាក់មី បានបញ្ចាក់ថា តារាកំប្លែងដែលត្រូវឈប់ពីស្ថានីយ៍ទូរទស្សន៍ CTN មាន នាយពាក់មី នាយគ្រឿន នាយក្រូច និងអ្នកដឹកនាំផលិតដ៏ល្បី លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ ក្រោមហេតុផលមានសម្ពាធពីអ្នកគ្រប់គ្រងរបស់ខ្លួន។

តាមរយៈទ័ព័រហ្វេសបុកផ្ទាល់ខ្លួននាព្រឹកថ្ងៃទី៣១ឧសភានេះ នាយពាក់មី បានលើកឡើងបញ្ជាក់បន្ថែម​ថា៖ «ខ្ញុំប្រហែលជាត្រូវឈប់ពីសុីធីអិនហេីយបង​ប្អូន​ បេីមិនក្រុមហ៊ុនដកចេញ​ ក៏ឈប់ខ្លួនឯងដែរ​ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់​អ្នកគ្រប់គ្រងថ្មី​។ ខ្ញុំមិនចង់ចាកចេញពីសុីធីអិនដែលជាផ្ទះ​ ជាកន្លែងផ្តល់កំណេីតសិល្បៈឲ្យខ្ញុំទេ​ តែខ្ញុំសុខចិត្តចេញមុខ​តវ៉ាខ្លះ​ នៅរឿងដែលរិតត្បិតតឹងតែង​ពេក​ ធ្វេីឲ្យបុគ្គលិកមានសម្ពាធ»។

នាយពាក់មីបន្តថា៖ «សង្ឃឹមថាការឈប់របស់ខ្ញុំ​ និង​អ្នកកំប្លែងផ្សេងទៀត​ អាចធ្វេីអោយអ្នកគ្រប់គ្រងថ្មី​គាត់មានការបន្ធូរបន្ថយ​នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ​ ដេីម្បីបុគ្គលិកដែលនៅ​គាត់បានសុខសប្បាយមិនសូវមានសម្ពាធ​»។

ក្រៅ​នាយ​ពាក់មី មាន​បុគ្គលិក​ជាច្រើន​ផ្នែក​ទៀត​ក៏​បាន​បង្ហោះ​សារ​សម្រេច​ដើរ​ចេញពី​​ស្ថានីយ​ទូរទស្សន៍ CTN ដោយ​អ្នកខ្លះ​បម្រើ​ការងារ​ជាង ១០ ឆ្នាំ​ក៏​មាន​។

យ៉ាងណា​មិញ ក្រៅ​ពី​ការ​ផ្សះផ្សារបញ្ចប់​​រវាង​តារា​កំប្លែង​នាយពាក់មី តើ​បុគ្គលិក​ផ្សេង​ទៀត​មាន​ដំណោះស្រាយ​បែប​ណា​នោះ​ទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម