ជីវិតកម្សាន្ដ
កុសមៈ លីនដា រងសម្ពាធផ្លូវចិត្តប្រកាសផ្តាច់ម នោសញ្ចេតនារវាងឪពុក-កូន
តារាសម្តែងស្រី កុសមៈ លីនដា បង្កការចាប់អារម្មណ៍និងភ្ញាក់ផ្អើលដល់អ្នកគាំទ្រខណ:ដែល តារាស្រីរូបនេះប្រកាសផ្តាច់មនោសញ្ចេតនារវាងឪពុកនិងកូន ក្រោយរងនូវសម្ពាធពីឪពុករហូតឈានដល់ការប្តឹងផ្តល់ឡើងតុលាការ។
រឿងរ៉ាវបានកើតឡើង ទើបតារាស្រីវ័យក្មេង កុសមៈ លីនដា ដាច់ចិត្តទម្លាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងភ្ញាក់ផ្អើល។ រឿងនេះត្រូវបាន កុសមៈ លីនដា ប្រកាសដោយសារតែខ្លួនហួសចិត្តខ្លាំងចំពោះទង្វើររបស់ឪពុកដែលកើតឡើងដដែលៗមកលើនាងជាកូនស្រីបង្កើត។

ស្រីស្អាត កុសមៈ លីនដា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញថា “ខ្ញុំជាកូនទោលដែលដូនតាពីមុនទទួលស្គាល់ផ្តល់ដុំឈាមឱ្យខ្ញុំហើយគ្មានការមើលថែចិញ្ចឹមតាំងពីកើត។ ខ្ញុំក៏មិនដែលមាត់ជាង ២០ ឆ្នាំគួរណា៎ តែមានចិត្តគិតបន្តិចនេះមកប្រើអំណាចយសស័ក្ក មុខមាត់ បើកដៃឲ្យជនក្រោយដែលអាយុបងខ្ញុំ ៣-៤ឆ្នាំ មកបំពានគ្រួសារខ្ញុំទៀត អស្ចារ្យណាស់ទឹកចិត្តជាឪពុក”។
តារាស្រី កុសមៈ លីលីនដា និយាយទៀតថា “ដើរធ្វើបុណ្យណាស់ជាមួយអ្នកដទៃ តែខ្ញុំគ្មានសមត្ថភាពប្រើលុយចង់ឈ្នះដល់ថ្នាក់ឡើងដល់តុលាការគ្រប់រឿង តែរឿងនេះខ្ញុំរីករាយសហការកំដរដល់ចប់”។
កុសមៈ លីនដា បញ្ជាក់បន្ថែមថា បើចង់អោយនាងទប់រឿងនេះលែងបាន នាងនឹងបើកចំហររឿងឲ្យមនុស្សទូទាំងប្រទេសដឹងពីទឹកចិត្ត និងអំពើដែលលោក (ឪពុក) ធ្វើចំពោះឈាមខ្លួនឯងបែបណាខ្លះ រឿងនឹងបញ្ចប់ដោយការកាត់លែងជាឪពុកកូនតទៀត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


