ជីវិតកម្សាន្ដ
សំណាងណាស់ ! តារាសម្តែង ជុំ ស៊ីថា រំភើបចិត្តខ្លាំង ក្រោយភរិយាសម្រាលបានកូនភ្លោះដល់ទៅ៣នាក់
តារាសម្តែងប្រុសលោក ជុំ ស៊ីថា បានបង្ហាញអារម្មណ៍រំភើបផង អរផងស្ទើររកពាក្យអ្វីថ្លែងទៅកាន់មហាជនពុំបាននោះឡើយ ក្រោយពេលដែលតារារូបនេះ ទទួលបានកាដូរចំណងដៃនៃអាពាហ៍ពិពាហ៍នៅកូនភ្លោះចំនួន៣នាក់ បន្ទាប់ពីភរិយាពពោះអស់រយៈពេលជាច្រើនខែមកនេះ។

ដំណឹងដ៏ភ្ញាក់ផ្អើលនេះ ត្រូវបានទស្សនិកជនមួយចំនួនធំ បានសម្តែងការចូលរួមអបអរនិងលើកឡើងថា លោក ជុំ ស៊ីថា និងភរិយាពិតជាមានសំណាងណាស់ ខណៈសម្រាលម្តងបានកូនរហូតដល់ទៅ៣នាក់ឯណោះ។ ក្រៅតែបង្ហាញពីអារម្មណ៍សប្បាយចិត្តលោក ជុំ ស៊ីថា និងភរិយាក៏បានបញ្ចេញនូវទឹកមុខយ៉ាងស្រស់ស្រាយជាមួយគ្នា ដែលទទួលបានកាដូរពិសេសដូច្នេះ។

លោក ជុំ ស៊ីថា បានថ្លែងសាររៀបរាប់ភ្ជាប់នឹងរូបភាពជាច្រើនសន្លឹកនៃទិដ្ឋភាពពីមន្ទីរពេទ្យថា កូនភ្លោះ៣របស់ខ្ញុំកើតហើយ ហើយអរគុណច្រើនបងប្អូនទាំងអស់គ្នា សម្រាប់ការជូនពរដ៏មានតម្លៃដល់កូននិងប្រពន្ធរបស់ខ្ញុំ។ ជាមួយគ្នានេះ លោក ជុំ ស៊ីថា ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមតាមរយៈខ្លឹមសារអេឡិចត្រូនិកថា ភរិយារបស់លោកសម្រាលបានកូនភ្លោះចំនួន៣នាក់ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

មហាជននិងអ្នកគាំទ្របានចាត់ទុកថា លោក ជុំ ស៊ីថា គឺជាតារាខ្មែរដំបូងគេ ដែលមានសំណាងទទួលបានកូនភ្លោះដល់ទៅ៣នាក់ បន្ទាប់ពីលោកមានកូនប្រុសម្នាក់និងស្រីម្នាក់ស្រាប់ទៅហើយនោះ។ ចំពោះកូនភ្លោះទាំងបីក្រោយនេះ គឺកូនប្រុស២នាក់និងស្រីម្នាក់(កូនទី២)។ ភរិយារបស់លោក ជុំ ស៊ីថា បានសម្រាលកូនភ្លោះទាំង៣ តាមរយៈការវះនៅមន្ទីរពេទ្យឯកជនខេម៉ានារាជធានីភ្នំពេញ បន្ទាប់ពីភរិយាលោកសម្រាកនៅក្នុងមន្ទីរពេទ្យនេះ អស់រយៈពេល២០ថ្ងៃ ដើម្បីត្រៀមសម្រាលនោះ៕

អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ លោកស្រី ដេត ម៉ាលីណា រៀបរាប់សារកម្សត់នាថ្ងៃខួបកំណើតក្រោយប្រកាសចែកផ្លូវឧកញ៉ា ឌួង ឆាយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


