ជីវិតកម្សាន្ដ
តារាហូលីវូដ ៧ ដួង សុទ្ធសឹងមានឈាមជ័រ ជាជនជាតិខ្មែរ
ហូលីវូដគឺជាឧស្សាហកម្មខ្សែភាពយន្តដ៏ធំ ដែលមានតារាល្បីចម្រុះជាតិសាសន៍ នៅទីនោះក៏មានតារាខ្លះមានឈាមជ័រជាកូនខ្មែរ ឬកាត់ជាតិសាសន៍ដទៃ អ្នកអាចនឹងធ្លាប់ឃើញពួកគាត់ តែមិនចាប់អារម្មណ៍ ដែលពួកគាត់ម្នាក់ៗ មានស្នាដៃល្បីល្បាញក្នុងហូលីវូដ។
ថ្ងៃនេះ”កម្ពុជាថ្មី”និងនាំអារម្មណ៍ប្រិយមិត្តមកស្គាល់តារាហូលីវូដ ៧ រូប គឺសុទ្ធតែមានឈាមជ័រជាខ្មែរ៖
១ Elodie Yung

Yung នាងកើតនៅទីក្រុងប៉ារីស ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ១៩៨៦ មានម្តាយជាជនជាតិបារាំង ហើយឪពុករបស់នាងមានដើមកំណើតជាជនជាតិខ្មែរ។ នាងបានបញ្ចប់ការសិក្សាពីបណ្ឌិត សភាតន្ត្រី និង សិល្បៈល្ខោនទីក្រុងឡុងដ៍ ហើយក៏ជាអនុបណ្ឌិតផ្នែកច្បាប់ពី La Sorbonne។ នាងធ្លាប់សម្តែងរឿងហូលីវូដល្បីៗរូមមាន G.I. Joe: Retaliation,God of Egypt,The Hitman’s bodyguard ជាដើម។
២ Bérénice Marlohe

តារាសម្តែងជនជាតិបារាំង Bérénice Marlohe កើតនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩៧៩ នៅទីក្រុងប៉ារីស។ នាងមានឪពុកមានដើមកំណើតចិន និងខ្មែរ រីឯម្តាយមានដើមកំណើតជាជនជាតិបារាំង។ នាងត្រូវបានគេស្គាល់តាមរយៈខ្សែរឿងហូលីវូដល្បីមួយ Skyfall។
៣ Jean-Paul Ly

លោក Jean-Paul Ly កើតនៅទីក្រុង Lyon ប្រទេសបារាំង មានឪពុកម្ដាយជាជនជាតិខ្មែរ និងចិន។ ឪពុកម្ដាយរបស់គាត់បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ក្នុងរបបខ្មែរក្រហម។ លោកធ្លាប់ធ្វើតារា Stunt (តួជំនួស) ក្នុងរឿងល្បីដូចជា Doctor Strange in the Multiverse of Madness,The Batman ជាដើម។
៤ Daren Nop

លោក Daren Nop គឺជាតារា Stunt ជនជាតិខ្មែរ សញ្ជាតិបារាំង លោកត្រូវបានគេកោតសរសើរ ចំពោះទេពកោសល្យក្នុងឆុតឆាកវាយប្រហារ ជាពិសេសនេះគឺលោកបានដើរតួ Stunt ក្នុងរឿងល្បី ដូចជា Black Widow (២០២១), The King’s Man (២០២១) និង Kingsman: The Golden Circle (២០១៧)។
៥ Francois chau

លោក Francois chau កើតនៅទីក្រុងភ្នំពេញថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ១៩៥៩ លោកជាកូនកាត់វៀត ណាម និង ចិន ។ លោកប្រឡូកក្នុងវិស័យភាពយន្តហូលីវូដតាំងពីឆ្នាំ ១៩៨៥ ភាពយន្តដំបូងរបស់លោកឈ្មោះថា G.I Jos:A Real American Hero និងរឿងល្បីជាច្រើនទៀតដូចជា Birds of prey,Raya ang the last Dragon, Good Doctor ជាដើម។
៦ pisay pao

តារាស្រីរូបនេះកើតថ្ងែទី ១ ខែ វិច្ឆិកា ឆ្នាំ ១៩៨៤ នាងកើតនៅក្នុងជុំរុំជនភៀសខ្លួន ក្នុងប្រទេសថៃ ដែលឪពុកម្ដាយជាជនជាតិខ្មែរបានរត់គេចពីសង្គ្រាមស៊ីវិលនៅកម្ពុជា។ នាងបានសម្តែងជាតួអង្គ Slava ក្នុងរឿងរបស់ DC គឺ Doom Patrol, NCIS: New Orleans, Z Nation, NCIS: Los Angeles, Velvet Buzzsaw (Netflix) និងរឿងជាច្រើនទៀត។
៧ Frédéric Chau

តារាសម្ដែងលោក Frédéric Chau ឪពុកម្ដាយរបស់លោកជាខ្មែរ កាត់ចិនបានផ្លាស់ប្ដូរទៅរស់នៅ វៀតណាមក្នុងសម័យខ្មែរក្រហម។ លោកបានសម្ដែងភាពយន្ត Hollywood ជាច្រើនមានដូចជា Lucy, Valerian and the City of a Thousand Planets, Made in China, Serial (Bad) ៕
អត្ថបទ៖ នាងតូច
ចុចអាន៖Kimberly បង្ហោះរូបលើកទឹកចិត្ត Anne ក្រោយត្រូវមនុស្សជិតស្និទ្ធ លួចលុយ ៥៥ ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


