ជីវិតកម្សាន្ដ
វ័យ ៧០ឆ្នាំ ស្អែកខានស្អែកហើយ ឈិន ឡុង នៅតែមាំមួន ទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន
កំពូលតារាក្បាច់គុន ឈិន ឡុង (Jackie Chan) បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង ក្រោយបង្ហាញខ្លួននៅផ្សារទំនើបមួយ ក្នុងវ័យ ៦៨ឆ្នាំ មើលទៅលោកនៅតែរឹងមាំ និងមានសុខភាពល្អមិនចាញ់មនុស្សវ័យក្មេងប៉ុន្មានឡើយ។

លោក ឈិន ឡុង ជាតារាភាពយន្តក្បាច់គុនដ៏ល្បីក្នុងវិស័យភាពយន្តចិន ក៏ដូចជាធ្លាប់បង្ហាញវត្តមានក្នុងហូលីវូដជាច្រើនរឿងផងដែរ។ តារាប្រុសរូបនេះនៅតែដណ្ដើមបានប្រជាប្រិយភាពក្នុងចំណោមទស្សនិកជនរាប់សិបនាក់ បើទោះជាមិនសូវបង្ហាញខ្លួនក្នុងឧស្សាហកម្មភាពយន្តដូចមុនក៏ដោយ។
ជាក់ស្ដែងថ្មីៗនេះ ឈិន ឡុង បានបង្ហាញខ្លួនក្នុងផ្សារទំនើបមួយកន្លែង ធ្វើឱ្យសាធារណជនចោមរោមថតរូប និងសរសើរគ្រប់គ្នា។ ថ្វីត្បិតឆ្នាំនេះ លោកឈានចូលវ័យ ៦៨ឆ្នាំហើយក្ដី ក៏លោកធ្វើឱ្យសាធារណជនមានអារម្មណ៍រំភើបពេលបានជួបផ្ទាល់ ជាពិសេសរាងកាយរបស់លោកមើលទៅពិតជាមានសុខភាពល្អ រហ័សរហួន ស្វាហាប់ ធ្វើឱ្យក្មេងៗខ្លះសុំខ្មាស់ទៀតផង។ នៅក្នុងស្លៀកសម្លៀកបំពាក់បែបយុវវ័យ តារាសម្តែងរូបនេះនៅតែទទួលបានការគាំទ្រពីមនុស្សម្នាមិនស្រកស្រុតអីបន្តិច។

យ៉ាងណាមិញ ប្រភពពីសារព័ត៌មានក្នុងស្រុក បានទម្លាយថា តាមពិតមួយរយៈនេះ ឈិន ឡុង មានសុខភាពមិនសូវល្អប៉ុន្មានទេ ដោយសារលោករងរបួសក្រោយសម្ដែងភាពយន្ត។ ទោះយ៉ាងនេះក្ដី ក៏លោកនៅតែចូលរួមសកម្មភាពសិល្បៈយ៉ាងសកម្ម ដោយមិនខ្វល់ពីការសម្រាកឡើយ។ ជាពិសេសសុខភាពមាំមួនរបស់លោក ត្រូវបានគេដឹងថា គឺដោយសារតែលោកមិនដែលខកខានហ្វឹកហាត់កាយសម្បទា និងហាត់ក្បាច់គុនជាប្រចាំ៕






ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ គ្រូបង្រៀនឥណ្ឌា គំរាមធ្វើបាបសិស្សស្រីម្នាក់ដែលជាអ្នកគាំទ្រក្រុម BTS
ចុចអាន៖ ក្រោយឧបទ្ទវហេតុធ្លាក់ LED ក្រុមចម្រៀង Mirror ត្រូវផ្អាកបង្ហាញខ្លួនជាសាធារណៈ រហូតចុងខែកញ្ញា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


