ជីវិតកម្សាន្ដ
ឌីជេ ស្តី ក្តាប់បានឱកាសសម្តែងភាពយន្តលើកដំបូង
តារាចម្រៀងល្បីឈ្មោះឌីជេ ស្ដី ដែលអ្នកគាំទ្រធ្លាប់ស្គាល់តាមឆាកតន្រ្ដី និងMVតាមរយៈការ៉េបដ៏ប៉ិនប្រសព្វនោះពេលនេះស្រាប់តែលោកបានហក់ចូលសម្ដែងភាពយន្តជាលើកដំបូងក្នុងរឿង ” KTV (Killing Time Violently)”។
ឌីជេ ស្ដី បានឲ្យដឹងថា មូលហេតុដែលលោកត្រូវឈានមកថតកុននាពេលនេះ ព្រោះជាសិល្បករម្នាក់ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបម្រើរអារម្មណ៍មហាជន ហេតុនេះហើយលោកមិនរារែកចិត្តនោះទេនៅពេលដែលមានផលិតករទាក់ទងឲ្យថតរឿងនោះ។

ឌីជេ ស្ដី អះអាងថា រូបលោកមិនមែនចេះតែរ៉េបទេ តែលោកជាអ្នកសិល្បៈក៏អាចសម្ដែងបានដែរដើម្បីឲ្យប្រជាជនមើលត្រូវតែបញ្ចេញឲ្យអស់ឲ្យគេសប្បាយរីករាយឲ្យទាក់ទាញ ហើយបើទោះជាមិនបានពិន្ទុ១០ពេញក៏ដោយក៏យ៉ាងហោចណាស់ឲ្យគេចូលចិត្តយើងពី៧ទៅ៨ពិន្ធុ គឺបានន័យថា យើងឈ្នះ។

ចំណែកកូនប្រុសDJ ស្ដី ដែលឈក្បែរឪពុកនោះបង្ហើបថា ក្នុងរឿងKTVនេះ ប៉ាលោកដើរតួជាមេប៉ូលីស ហើយលើកនេះពិតជាប្លែក ព្រោះពីមុនអ្នកណាក៏ស្គាល់ថា គាត់ជាតារារ៉េបតែលើកនេះគាត់ជាមេប៉ូលីសដ៏អង់អាចម្នាក់។ ដោយឡែកលោក Jim my Henderson អ្នកនិពន្ធនិងដឹកនាំរឿងKTV បានឲ្យដឹងថា ភាពយន្ដនេះត្រៀមចំណាយទុនផលិតសរុប១៥ម៉ឺនដុល្លារ ហើយក្រៅពីមានឈុតវាយតប់គ្នាយ៉ាងសាហាវនោះ រឿងនេះក៏មានឈុតសំណើចពីតារាកំប្លែងល្បីៗ,ឌីជេ ស្ដី រួមទាំងមានការចូលរួមពីInfluencer ដ៏ល្បីមកពីជប៉ុនផងដែរតែលោកមិនអាចនិយាយជាមុនបានថា តើពួកគាត់នឹងត្រូវលេងឈុតអ្វីខ្លះនោះទេ។

លោក Henderson បន្ថែមទៀតថា រឿងនេះគ្រោងនឹងដាក់បញ្ចាំងនៅខ្មែរនៅឆ្នាំ២០២៣ ខាងមុខនេះហើយក្រោយដាក់តាមរោងកុនអស់៦ខែហើយក៏នឹងនាំទៅបញ្ចាំងនៅបរទេសផងដែររួមទាំងនៅ Film Festival ជាដើម។

គួរបញ្ជាក់ថា DJ ស្ដី ធ្លាប់លេចមុខរ៉េបបទចម្រៀងជាច្រើនពិសេសនៅហង្សមាសក្នុងនោះមានបទលោកព្រាប សុវត្ថិ ”ចាំទឹកភ្នែកបងស្ងួតសិន”…បទពេជ្រ សោភា ”Oh!No!”,”NoB etter Day”,”You Better Not Come Hom e” និងបទ ”Don’t Walk Away” ជាដើម៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


