ជីវិតកម្សាន្ដ
ស្ថាបនិក Miss Grand កំពុងក្ដៅក្រហាយជាមួយបវរកញ្ញា Engfa
ស្ថាបនិក Miss Grand International លោក Nawat Israkraisil កំពុងខឹងសម្បារនឹងបវរកញ្ញា Engfa ក្រោយម្ចាស់មកុដរូបនេះបាត់ខ្លួនពីរថ្ងៃ មិនមកហាត់សម ដើម្បីត្រៀមប្រកួតនៅលើឆាកអន្តរជាតិ។

ម្ចាស់តំណែងឯក Miss Grand Thailand 2022 កំពុងបង្កកំហឹងឱ្យថៅកែធំរបស់ខ្លួន គឺលោក Nawat Israkraisil ចំពោះអវត្តមានក្នុងពេលហ្វឹកហាត់ ដោយនាងបានធ្វើដំណើរទៅប្រទេសសិង្ហបុរី ខណៈពាក្យចចាមអារ៉ាមនិយាយថា នាងទៅដើរលេងជាមួយមិត្តប្រុស។

លោក Nawat បាននិយាយនៅក្នុង Live ថា បវរកញ្ញា Engfa បានបាត់ខ្លួនតាំងពីថ្ងៃទី១៨ មកម្ល៉េះ ដែលក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ ក៏បញ្ជាក់ដែរថា Engfa ពិតជាបានទិញសំបុត្រយន្តហោះទៅមកពីប្រទេសសិង្ហបុរីប្រាកដមែន។

នៅក្នុងវីដេអូ Live ស្ថាបនិករូបនេះ សម្ដែងការមិនពេញចិត្តជាខ្លាំងចំពោះអាកប្បកិរិយារបស់ Engfa និងបានស្ដីបន្ទោសចំពោះបុគ្គលដែលនាំនាងទៅដើរលេង មិនមើលកាលៈទេសៈ។


ចំពោះបញ្ហានេះដែរ ស្ថាប័ន Miss Grand International នឹងរៀបចំជំនួបជាមួយ Engfa នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ នៅការិយារបស់ខ្លួនផ្ទាល់តែម្ដង បន្ទាប់ពីនាងត្រឡប់ចូលប្រទេសថៃវិញ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អង្គរក្សតាមហែហមបវរកញ្ញា Ingfah ដើរផ្សារ ត្រូវមហាជនទើសចិត្តខ្លាំង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


