ជីវិតកម្សាន្ដ
អង្គរក្សតាមហែហមបវរកញ្ញា Engfa ដើរផ្សារ ត្រូវមហាជនទើសចិត្តខ្លាំង
បវរកញ្ញា Engfa Waraha ម្ចាស់តំណែងឯក Miss Grand Thailand 2022 ត្រូវមហាជនសម្ដែងការមិនពេញចិត្ត និងទើសទាល់ជាខ្លាំង បន្ទាប់ពីបវរកញ្ញារូបនេះដើរលេងផ្សារ ដោយមានអង្គរក្សហែហមឆ្វេងស្ដាំជាច្រើននាក់។

ដោយសារតែភាពល្បីល្បាញផង និងទើបតែមានរឿងក្ដីប្ដឹងផ្ដល់ទាមទារសំណងជាង ៣៣លានដុល្លារផង បវរកញ្ញា Engfa ត្រូវបានក្រុមអង្គរក្សតាមការពារប្រកិត ពេលនាងកំពុងដើរនៅផ្សារទំនើបមួយកន្លែង។ តាមរយៈវីដេអូឃ្លីប គេបានឃើញអង្គរក្សជាច្រើន តាមប្រកៀកនឹង Engfa ព្រមទាំងលើកដៃព័ទ្ធបវរកញ្ញារូបនេះ មិនឱ្យមានមនុស្សចូលក្បែរទៀតផង។

បន្ទាប់ពីឃើញឃ្លីបរួចមក មហាជនរាប់សិបបានសម្ដែងការហួសចិត្ត និងចូលទៅបញ្ចេញមតិរិះគន់មិនសំចៃមាត់។ ពួកគេភាគច្រើននិយាយថា តើនាងបានជួយអ្វីដល់ប្រជាជនថៃ? ហេតុអ្វីអង្គរក្សច្រើនម្ល៉េះ? អង្គរក្សច្រើនពេកហើយ! ពិតជារឿងគួរឱ្យទើសចិត្តណាស់!

យ៉ាងណាមិញ ក៏មានមតិគាំទ្រមួយចំនួនផងដែរ ដោយពួកគេលើកឡើងថា មនុស្សប៉ុនណេះមិនច្រើនពេកទេ ព្រោះបើមានគ្រោះថ្នាក់ គ្មាននរណាទទួលខុសត្រូវឡើយ។ ដូច្នេះការការពារ គឺពិតជាប្រសើរជាងព្យាបាល៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ បវរកញ្ញា Ingfah ទម្លាយថា ខ្លួនធ្លាប់មានសង្សារជាមនុស្សស្រី
ចុចអាន៖ Ingfah ម្ចាស់មកុដ Miss Grand Thailand រងបណ្ដឹងទាមទារសំណងជាង ៣៣លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


