ជីវិតកម្សាន្ដ
រឿងពីរយ៉ាងគត់ ចៀវៃ ទម្លាប់អនុវត្តជាប្រចាំ ដើម្បីរក្សាសម្រស់ឱ្យក្មេងជាងវ័យ
ក្រោយពីសម្ដែងជាតួ ចៀវៃ ក្នុងខ្សែភាពយន្តភាគរឿង ព្រះនាងយ៉េយ៉េ តារាស្រី Ruby Lin ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីទស្សនិកជនទាំងនៅក្នុងប្រទេសចិន និងនៅអាស៊ី។ ក្រៅពីទេពកោសល្យសម្ដែងប៉ិនប្រសប់ ចៀវៃ ត្រូវមហាជនចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្រស់របស់នាងផងដែរ ព្រោះថារឿង ព្រះនាងយ៉េយ៉េ ចាក់ផ្សាយចប់ជិត ២ទស្សវត្សរ៍មកហើយ ប៉ុន្តែអតីតតួស្រីរូបនេះនៅតែក្មេងជាងវ័យ ថែមទាំងស្រស់ស្អាតទ្វេឡើង ដែលធ្វើឲ្យទស្សនិកជនមិនសរសើរមិនបាន។

ស្ថិតនៅអាយុ ៤៦ឆ្នាំ មនុស្សស្រីទូទៅប្រាកដជាចាប់ផ្តើមបង្ហាញសញ្ញានៃបញ្ហាសុខភាព ឬស្បែកចាស់ជ្រីវជ្រួញខ្លះៗមិនខាន។ ផ្ទុយទៅវិញសម្រស់របស់ ចៀវៃ ហាក់នៅទ្រឹងមិនប្រែប្រួល ទាំងដែលនាងបានរៀបការរួច និងធ្លាប់សម្រាលកូនម្ដងទៅហើយ។

តាមពិតទៅសម្រស់ក្មេងជាងវ័យរបស់តារាស្រីតៃវ៉ាន់រូបនេះ គ្មានអ្វីជាអាថ៌កំបាំងនោះទេ វាបានមកពីនាងទម្លាប់ធ្វើរឿង ២យ៉ាងប៉ុណ្ណោះនោះគឺ របបអាហារ និងការហាត់ប្រាណជាប្រចាំ។
របបអាហារ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ត្រីជាច្រើនបានអនុវត្តវិធីសម្រកទម្ងន់ដោយព្យាយាមកាត់បន្ថយកាបូអ៊ីដ្រាត និងខ្លាញ់នៅក្នុងរបបអាហារ ហើយ ចៀវៃ ក៏ចូលចិត្តវិធីសាស្ត្រនេះដែរ។ នាងរក្សាទម្លាប់ញ៉ាំអាហារល្អៗដូចជា ស៊ុត ត្រី បន្លែ ផ្លែឈើ ហើយចៀសវាងអាហារហឹរ និងខ្លាញ់ច្រើន។


មិនតែប៉ុណ្ណោះតារាស្រីរូបនេះតែងតែអនុវត្តក្បួនទទួលទានអាហារឱ្យបានគ្រប់គ្រាន់នៅពេលព្រឹក ហើយបន្ថយបរិមាណអាហារបន្តិចម្តងៗ នៅពេលថ្ងៃ និងពេលល្ងាច។
ជារៀងរាល់ពេលព្រឹក នាងញ៉ាំបន្លែមួយចំនួនធំជាមួយនំបុ័ង ផ្លែឈើ និងប្រូតេអ៊ីន ហើយមិនថារវល់យ៉ាងណាក៏ដោយ នាងតែងតែដាស់តឿនខ្លួនឯងឱ្យផឹកទឹកយ៉ាងហោចណាស់ ៣លីត្រក្នុងមួយថ្ងៃ ដើម្បីពន្លឿនដំណើរការមេតាប៉ូលីស ព្រោះវាអាចជួយរក្សាស្បែកឱ្យរលោង ភ្លឺថ្លា និងរក្សាទម្ងន់ឱ្យថេរ។


ហាត់ប្រាណ

ការធ្វើលំហាត់ប្រាណក៏រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សារាង ចៀវៃ ផងដែរ។ នាងជាមនុស្សចូលចិត្តហាត់ប្រាណខ្លាំងណាស់ ទើបសាច់របស់នាងនៅតែចាំ សម្រស់នៅតែក្មេងដូចបច្ចុប្បន្ន។ ជាទៅទូទៅនាងទម្លាប់រត់លើម៉ាស៊ីនប្រហែល ១៥-៣០នាទី ការដើរឡើងចុះតាមជណ្តើរ ព្រមទាំងហាត់យូហ្គា ដើម្បីរក្សាលំនឹងរាងកាយ និងជួយដល់សុខភាពផ្លូវចិត្តរបស់នាង។


ដូចដែលប្រិយមិត្តធ្លាប់ដឹង របបអាហារ និងការហាត់ប្រាណ មិនត្រឹមតែជួយឱ្យរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែសម្រស់ និងពង្រឹងស្មារតីផងដែរ។ មិនខុសគ្នាដែរ ចៀវៃ តែងតែអនុវត្តវិធីទាំងពីរខាងលើ ទើបនាងអាចរក្សារាងស្លីម និងសម្រស់ដូចយុវវ័យបែបនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អាថ៌កំបាំងសម្រកទម្ងន់របស់ Kendall Jenner គ្រប់គ្នាសុទ្ធតែអាចធ្វើបាន
ចុចអាន៖ ដឹងអាថ៌កំបាំងរក្សាវ័យមិនចេះចាស់របស់ អតីតតួ ហាន់ជីអ៊ុន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


