Connect with us

ជីវិតកម្សាន្ដ

៧ យ៉ាងលើផ្ទៃមុខ Rosé លាតត្រដាងពីចរិតលក្ខណៈពិតរបស់នាង

បានផុស

នៅ

ខាងក្រោមនេះជាអ្វីដែលលាតត្រដាងប្រាប់ប្រិយមិត្តអំពីចរិតលក្ខណៈពិតរបស់ Rosé សមាជិកក្រុម BLACKPINK ដោយយោងតាមលក្ខណៈវិនិច្ឆ័យរបស់អ្នកនិពន្ធជនជាតិអូស្ត្រាលី លោក Alan Stevens ។

១. ទំនុកចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សប្រមាណ ៦០% ដែលមានទម្រង់មុខវែង ជាទូទៅពួកគេមានការប្រុងប្រយ័ត្នខ្លាំង ខណៈអ្នកដែលមានទម្រង់មុខទូលាយដូច Rosé ត្រូវបានគេនិយាយថាជាមនុស្សមានទំនុកចិត្តខ្ពស់។

២. រួសរាយរាក់ទាក់

ចន្លោះពីខាងលើភ្នែកទៅចិញ្ចើម បើប្រៀបធៀបនឹងកម្ពស់ភ្នែកទៀត Rosé ត្រូវបានគេចាត់ទុកជាមនុស្សពោរពេញដោយភាពរួសរាយរាក់ទាក់ខ្លាំងបំផុត។

៣. ភាពអត់ធ្មត់

យោងតាមលោក Stevens មនុស្សដែលមានភ្នែកតូចត្រូវបានចង្អុលបង្ហាញពីបុគ្គលិកលក្ខណៈអត់ធ្មត់ និងការសណ្ដោសប្រណី ជាជាងអ្នកដែលមានភ្នែកធំ ហើយ Rosé នេះឯងដែលមានភ្នែកតូច។

៤. ពូកែលេងសើច

តាមទ្រឹស្តីនរវិទ្យា មនុស្សពូកែលេងសើចច្រើន ឬពូកែកំប្លែង ជាមនុស្សដែលមានចង្អូរបញ្ឈររវាងច្រមុះ និងបបូរមាត់ខាងលើវែង។ ចំពោះ Rosé នាងមានទម្រង់ចង្អូរវែងដូចទ្រឹស្ដីនរវិទ្យាចារទុកបេះបិទ។

៥. ចិត្តទូលាយ

បុគ្គលទាំងឡាយណាដែលមានបបូរមាត់ពេញដូច Rosé ទំនងជាមានចិត្តទូលាយ និងជាមនុស្សបើកចំហក្នុងការនិយាយស្ដី មិនសូវប្រកាន់ច្រើន ​ព្រមទាំងចេះជួយអ្នកដទៃ ជាពិសេសគាំទ្រមនុស្សទ័លលំបាក។

៦. ទស្សនៈវិជ្ជមាន

យោងតាមលោក Stevens អ្នកដែលមានត្របកភ្នែកស្តើង ឬគ្មានផ្នត់ តួយ៉ាងដូច Rosé អ៊ីចឹង អ្នកនោះឯងជាមនុស្សគិតវិជ្ជមាន និងមើលពិភពលោកក្នុងផ្លូវល្អជានិច្ច។

៧. មន្តស្នេហ៍

កែវភ្នែកខ្មៅនិលរបស់ Rosé ពន្យល់ប្រាប់យើងថា នាងជាមនុស្សទាក់ទាញការចាប់អារម្មណ៍ មិនថាទៅទីណាក៏ដោយ មនុស្សប្រភេទនេះ មិនខ្វះញាតិរាប់រកនោះទេ។

សម្រាប់ប្រិយមិត្ត កម្ពុជាថ្មីផ្លឹស យល់យ៉ាងណាដែរចំពោះទម្រង់មុខទាំង ៧ ចំណុចរបស់ Rosé?

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ធ្លាយរូប V និង Jennie នៅភោជនីយដ្ឋានមួយ ខណៈអ្នកលេងអ៊ីនធឺណិតថា មិនមែនកាត់ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម