ជីវិតកម្សាន្ដ
ធ្លាយរូប V និង Jennie នៅភោជនីយដ្ឋានមួយ ខណៈអ្នកលេងអ៊ីនធឺណិតថា មិនមែនកាត់ត
កាលពីថ្ងៃម្សិលមិញនេះ អ្នកប្រើប្រាស់អ៊ីនធឺណិតដែលមានឈ្មោះថា Gurumiharibo បានបញ្ចេញរូបថតចោទថា Jennie សមាជិកក្រុម BLACKPINK និង V ក្រុម BTS កំពុងណាត់ជួបគ្នានៅឯភោជនីយដ្ឋានមួយ។

នៅក្នុងរូបភាពដែលបុគ្គលនោះអះអាង គឺជាភស្តុតាងបង្ហាញពីមួក Jennie ពាក់ក្នុងរូបថត ដែលស្រដៀងនឹងមួកនាងធ្លាប់បង្ហោះនៅលើបណ្ដាញសង្គម Instagram កាលពីខែមករាឆ្នាំនេះ។
លើសពីនេះ Gurumiharibo ក៏បានលាតត្រដាងទៀតថា Jennie ក្នុងរូបមានកាន់ស្រាសូជូមួយដប និងពាក់មួកដដែលនោះ នាងបានដាក់ដាក់ខេបសិនថា “អ្នកគឺជាពាក់កណ្តាលនៃជីវិតរបស់ខ្ញុំ” ដែលបង្ហាញពីទំនាក់ទំនងដ៏ផ្អែមល្ហែមក្នុងរូបភាពផងដែរ។



ដោយឡែក កាលពីថ្ងៃទី ២៤ ខែកញ្ញា V ក៏បានបង្ហោះរូបខ្លួនឯងកំពុងដេកនៅផ្ទះលើសាឡុង ថែមទាំងមានសត្វឆ្មានៅក្បែរ រហូតធ្វើឲ្យមហាជនសន្និដ្ឋានបានថា សាឡុងនិងឆ្មាស្រដៀងនឹងផ្ទះម្ដាយរបស់ Jennie ខណៈអ្នកនិយមលេងអ៊ីនធឺណិតជឿថា រូបថតនេះមិនត្រូវបានកាត់ត ដូចការលើកឡើងរបស់ហ្វេនៗតារា k-pop ទាំងពីររូបនេះទេ។

យ៉ាងណាមិញ បន្ទាប់ពី Gurumiharibo បានបង្ហោះរូបភាពបែកធ្លាយរវាង V និង Jennie អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញប្រតិកម្មទាំងហួសចិត្តថា “តើការលេចធ្លាយមកពីណា”, “ខ្ញុំធុញទ្រាន់ណាស់ឥឡូវនេះ”, “នេះមិនមែនជារឿងធំទេ” និង “តើភ្នាក់ងារកំពុងធ្វើអ្វីឥលូវនេះ?”


មកដល់ពេលនេះ ទាំងផលិតកម្ម Big Hit Music (ភ្នាក់ងាររបស់ BTS) និងផលិតកម្ម YG Entertainment (ភ្នាក់ងាររបស់ BLACKPINK) មិនបានបញ្ចេញសេចក្ដីថ្លែងការណ៍ណាមួយឲ្យបានច្បាស់លាស់ ពីទំនាក់ទំនងរបស់តារាប្រុស-ស្រី ដែលស្ថិតក្រោមទ្រនំខ្លួនឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie សមាជិកក្រុម BLACKPINK ស្រក់ទឹកភ្នែកក្នុងកម្មវិធី Fan Signing
ចុចអាន៖MV បទចម្រៀងថ្មីរបស់ BLACKPINK រងការចោទប្រកាន់ថា លួចចម្លងរបស់គេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


